កម្លាំងអាវុធហត្ថចាប់បញ្ជូន បុរស៤នាក់ទៅតុលាការខណៈលួចឆ្លងដែនចេញចូលខេត្តចំនួន២

ព្រះវិហារ៖កម្លាំងអាវុធហត្ថចាប់បញ្ជូនខ្លួនបុរស៤នាក់ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ស្តីពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនឹងបង្កគ្រោះថ្នាក់នៃជំងឺកូវីដ១៩ខណៈដែលពួកគេបានលួចឆ្លងដែនចេញពីខេត្តព្រះវិហារកាត់តាមផ្លូវច្រករបៀងចូលទៅខេត្តឩត្តរមានជ័យរួចបម្រុងត្រឡប់ឆ្លងដែនចូលមកខេត្តព្រះវិហារវិញ។

លោក វុធ សាវី ព្រះរាជអាជ្ញារងបានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះថា៖ករណីនេះធ្វើឡើងនៅត្រង់ព្រំប្រទល់ស្រុកជាំក្សាន្តខេត្តព្រះវិហារនិងព្រំប្រទល់ស្រុកត្រពាំងប្រាសាទក្នុងខេត្តឩត្តរមានជ័យកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១។

លោកព្រះរាជអាជ្ញារងបានបន្តថា៖ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៤នាក់។ក្រោយការចាប់ខ្លួនពួកគេទាំង៤នាក់ជាប់ពាក់ព័ន្ធបទបទល្មើសចំនួន២៖ទី១ជនទាំង៤នាក់បានប្រព្រឹត្តិល្មើសសេចក្តីសម្រេចនៃរដ្ឋបាលតាមបទបញ្ញាតិមាត្រា១១.កថាខណ្ឌ១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ១៩។ទី២ក្នុងខ្លួនពួកគេទាំង៤នាក់នោះសមត្ថកិច្ចបានធ្វើតេស្តដើម្បីពិនិត្យរកសារធាតុញៀនជាលទ្ធផលមាននូវសារធាតុញៀនទាំងអស់។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *