ច្រកព្រំដែនទឹក កម្ពុជា ឡាវ ឃុំកំពង់ស្រឡៅ គឺជាច្រកមុខសញ្ញារត់ពន្ធទំនិញគ្រប់ប្រភេទនិងរត់ពន្ធមនុស្សឆ្លងដែន របស់ក្រុមឈ្មួញក្នុងអំឡុងពេលចោរសៀមចិញ្ចឹមចិត្តឈ្លានពានប្រទេសកម្ពុជា

ព្រះវិហារៈ  កាលពីយប់ថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០២៥ កំម្លាំងយោធា ការពារព្រំដែនកម្ពុជា ឡាវ  រួមនិងកម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែប បានធ្វើការឃាត់រថយន្តសាំងយ៉ុង ចំនួន៤គ្រឿងដឹកទំនិញពេញៗ សង្ស័យថា អីវ៉ាន់នាំមកពីសៀម ចូលតាមឡាវរួចឆ្លងមកខ្មែរតាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប   តាមទីតាំងឆ្លង ទី១កំពង់ចម្លងភូមិកំពង់សង្កែរ ទី២ភូមិកំពុងចម្លងភូមិកំពង់ស្រឡៅ១ នៅខាងក្រោយស្នាក់ការបក្ស។

លុះព្រឹកឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥  ក្រុមការងារចម្រុះ រួមមាន មន្រី្ដគយនិងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ  មន្រ្ដីការិយាល័យផលិតផលនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងមន្រ្ដីរដ្ឋបាលស្រុកឆែប ដឹកនាំសម្របសម្រួល ដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ត្រួតពិនិត្យ​រថយន្តចំនួន៤គ្រឿង ដោយក្នុងនោះមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម៖ ១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម ២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម ៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម ៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រម

ត្រូវរឹបអូសដុតកម្ទេច ទំនិញ៤មុខខាងលើ សរុបទម្ងន់៥១៤០kg  ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះត្រូវផាកពិន័យតាមច្បាប់ គយ។

កំពង់ស្រឡៅគឺជាព្រំដែនកម្ពុជា ឡាវ ច្រកកំពង់ស្រឡៅគឺស្ថិតក្នុងភូមិសាស្ត្រស្រុកឆែបនៃខេត្តព្រះវិហារ  សូមបញ្ជាក់ផងដែរថានៅក្នុងអំឡុងពេលចោរសៀមឈ្លានពានមកលើប្រទេសកម្ពុជា ដែលបច្ចុប្បន្នច្រកខាងលើត្រូវបានក្លាយទៅជាផ្លូវនាំទំនិញខុសច្បាប់ខូចគុណភាព និងនាំមនុស្សខុសច្បាប់ជនជាតិចិន ឲ្យទៅពួកក្រុមឈ្មួញទុច្ចរឹតមួយក្តាប់តូចដែលគេដាក់ការសង្ស័យជាមួយនិងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនប្រចាំនៅតំបន់នោះគឺគប់គិតគ្នាជាប្រពន្ធ័ក្បត់ឧត្តមគតិបិតភ្នែកបើកផ្លូវឲ្យក្រុមឈ្មួញមួយក្តាប់តូចទាំងនោះនាំទំនិញដែលផុតកាលបរិច្ឆេទខូចគុណភាព។

ក្នុងការប្រើប្រាស់ខូចគុណភាពពីប្រទេសទី៣ចូលមកលក់ចែកចាយបន្តឲ្យប្រជាពលរដ្ឋខ្មែរតាមបណ្តាស្រុកនិងខេត្តនានាដោយពួកគេមិនបានខ្វល់អំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអតិថិជនជាអ្នកទិញយកទៅប្រើប្រាស់ឬបរិភោគបន្តិចណាឡើយ ពលរដ្ឋសុំការទទួចពីស្ថាប័នជំនាញ ក៏ដូចជាអាជ្ញាធរគ្រប់គ្រងតំបន់នោះមេត្តាទប់ស្កាត់អោយខានតែបានបើមិនដូចឆ្នោះទេពលរដ្ឋភាគច្រើននិងស្លាប់ដោយសារជនពួកទាំងនោះជាក់ជាមិនខាន៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *