ព្រះវិហារ ៖នៅថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២៥ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជានាយកប្រតិបត្តិនៃធនាគារ Maybank បានដឹកនាំគណៈប្រតិភូ និងសមាជិក សមាជិកាជាច្រើនរូប នាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ បំនុកបំរ៉ុងដល់ពលរដ្ឋភៀសសឹក ស្ថិតនៅបរិវេណសាលាខេត្តព្រះវិហារ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពទូទាំងខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមធនាគារនៅកម្ពុជា ដែលបានបង្ហាញនូវ ស្មារតីខ្មែរជួយខ្មែរ និងបានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់រដ្ឋបាលខេត្តដើម្បីចែកជូនដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនចេញពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែនដោយសារតែចោសៀមឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដី របស់កម្ពុជា៕

