ព្រះវិហារ៖ នៅព្រឹកថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នឹងលោកជំទាវជាភរិយា បានដឹកនាំគណះប្រតិភូតុលាការកំពូល នឹងមហាអយ្យការអមតុលាការកំពូលបានអញ្ជើញចុះសាកសួសុខទុក្ខបងប្អូនវីរះកងទ័ពកម្ពុជាដែលបានរងរបួសនិងរងផ្សែងពុលក្នុងសមរភូមិមុខក្រោយកងទ័ពសៀមបានឈ្លានពាន បច្ចុប្បន្នពួកគាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៦មករា ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងនោះបានប្រគល់អំណោយជាឃិត១ថវិការម្នាក់៤០មឺនរៀលផងដែរ។
ឯកឧត្ដម បណ្ដិតប្រធានតុលាការកំពូល បានថ្លែងថា សូមកោតសសើរដល់វរៈជនកងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតស៊ូតបតជាមួយសត្រូវឈ្លានពានដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដី ហើយឯកឧត្ដមបណ្ឌិត បានជូនពរដល់វរៈជនកងកម្លាំងរបស់យើងទាំងអស់ អោយបានឆាប់ជាសះស្បើយដើម្បីបំពេញបេសកម្មបន្តទៀត និងសូមវត្ថុសាកសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាកំលាំងកងទ័ពកម្ពុជាឈ្នះអស់សត្រូវឈ្លានពានកម្ពុជា៕