ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងស្ថាប័នស៊ីវិលជាច្រើនបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនស្ថាប័នកងទ័ព

ព្រះវិហារ៖ ក្រោយពីមានបទឈប់បាញ់នៅតំបន់ជម្លោះព្រំដែន ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងស្ថាប័នស៊ីវិលជាច្រើនបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនស្ថាប័នកងទ័ព ក៏ដូចជាប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកបានភៀសខ្លួនចេញពីតំបន់ជម្លោះរវៀងកងទ័ពសៀម និងកងទ័ពកម្ពុជាដែលមានការបាញ់ប្រហាគ្នា ក្នុងរយៈពេល៦យប់៦ថ្ងៃនៅតំបន់ព្រំដែនកម្ពុជា សៀម ស្ថិតនៅខេត្តព្រះវិហារ និងខេត្តឧត្ដមានជ័យ។

នេះសរបញ្ជាក់អោយឃើញថាខ្មែរសាមគ្គីខ្មែរសមរភូមិក្រោយ ជួយដល់សមរភូមិមុខ ហើយក៏ជាការលើកទឹកចិត្តដល់វរជនកងទ័ពដែលមានភាពអង់អាចក្លាហានការពារអធិបតេយ្យភាព បូរណភាពទឹកដីយ៉ាងរឹងមាំ។

ប្រជាពលរដ្ឋក្នុងតំបន់ និងប្រជាពលរដ្ឋក្រៅតំបន់ស្ទើជារៀងរាល់ថ្ងៃបានដឹកជញ្ជូនស្បៀងអាហាជាច្រើនដើម្បីមកចែកជូនជនភៀសសឹកដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នតាមទីវត្តអារាម សាលារៀន ជាពិសេសវត្តពោធ៏៥០០០ដើមដែលអាជ្ញាធរប្រមូលផ្ដុំច្រើនជាងគេ។

ប្រជាពលដ្ឋខ្មែរជាច្រើនសង្ឃឹមថា ការបាញ់ប្រហាគ្នាក្នុងជម្លោះព្រំដែននេះគឺបានធ្លាក់ដល់ដៃសហគមអន្តរជាតិដើម្បីរកយុធត្តិធមអោយកម្ពុជា និងបញ្ជប់ការឈប់បាញ់ដើម្បីស្វែងទៅរកសន្តិភាពនៃប្រទេសទាំងពីផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *