លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ទេសសារភិបាលធនាគារជាតិកម្ពុជា នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារះថវិការមួយចំនួនផ្ដល់ជូន កងទ័ពជួរមុខ ទឹសប្រាសាទព្រះវិហារ

ព្រះវិហារ÷ នាព្រឹកថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ លោកជំទាវ មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ទេសសារភិបាលធនាគារជាតិកម្ពុជា រួមសការីនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈថវិការមួយចំនួនមកប្រគល់ជួនកងកម្លាំងជួមុខ ៤អង្គភាពទី១ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទី២ កងពលតូចលេខ១ កងពលតូចលេខ៧ កងពលតូចលេខ៩ ដែលកុំពុងឈរជើងនៅជួមុខទឹសព្រំដែនកម្ពុជា ថៃ។

លោក ឧត្ដមសេនីយ៍ត្រី ឃឹម ឆៃ មេបញ្ជាការរង តំណាងឧត្ដមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ រួមនិងនាយទាហាន នាយទាហានរង ពលទាហាន បានថ្លែងអរគុណយ៉ាងជ្រៀលជ្រៅ ជូនចំពោះលោកជំទាវ រួមនិងសហការី សប្បរសជន ដែលបានខិតខំគៀងគរបរិច្ចាកធន់ធាន ជួយឧបត្ថជាស្បៀងសម្ភារៈដល់កងកម្លាំង។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានថ្លែងថា នេះជាទឹកចិត្តខ្មែរ ជួយខ្មែរ និងថ្លែងអំណរគុណចំពោះវរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងរួមចំណែកលើកទឹកចិត្តដែលវរៈកងទ័ពរបស់យើង ខំពុះពាលើឧបសគ្គវាយបកទៅលើខ្មាំងសត្រូវឈ្លានពាន និងសូមកោតសសើរដល់ស្មារតីវរៈជនកងទ័ពរបស់យើងដែលមានភាពអង់អាចក្លាហានតស៊ូតបតរជាមួយសត្រូវឈ្លានពានសៀម ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដី។

លោកជំទាវ មហាឧបាសិកា បានជូនពរដល់វរៈជនកងកម្លាំងរបស់យើងទាំងអស់ ដែលក្រោយពីការប៉ះទង្គិចគ្នារវៀងកងទ័ពកម្ពុជា និងកងទ័ពសៀម ដែលរងផលប៉ះពាល់ជាតិគីមីរបស់សត្រូវក្នុងការប្រយុទ្ធជាមួយសត្រូវឈ្លានពាននិងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សូមអោយបានឆាប់ជាសះស្បើយដើម្បីបំពេញបេសកម្មបន្តទៀត និងសូមវត្ថុស័កសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាកំលាំងកងទ័ពទាំងអស់ឈ្នះអស់សត្រូវឈ្លានពានទឹកដីរបស់ខ្មែរយើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *