ព្រះវិហារ.ឧត្តមានជ័យ÷ រយៈពេល៤ថ្ងៃក្រោយពីមានការបាញ់ប្រហាររបស់ទាហានសៀម កងទ័ពកម្ពុជាបានតបតវិញបណ្ដាលឲ្យកងទ័ពសៀមឈ្លានពាន ទទួលមរណភាពជាច្រើននាក់និងរបួស ។
ចំណែកប្រជាជនស៊ីវិលរបស់កម្ពុជា បានជម្លៀសចេញពីភូមិដ្ឋានជាប់ព្រំដែនមករកកន្លែងសុវត្តិភាព នេះហើយដែលគឺជាអំពើឃោរឃៅឃ្លានពានបង្ករសង្គ្រាមឡើងដោយក្រុមទាហានសៀម ដែលបានបើកការបាញ់.ផ្លោងឈ្លានពានមកលើទឹកដីភូមិឋានរបស់ប្រជាជនកម្ពុជារស់នៅ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ក្រោមការបាញ់ផ្លោងរំលោភមកលើភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ បានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ដែលមានសុវត្ថិភាព គេចពីការបាញ់ផ្លោងរបស់កងទ័ពសៀមឈ្លានពាន ។
អំពើរំលោភឈ្លានពានបាញ់ផ្លោងមកលើបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់ និងកងទ័ពបានស្លាប់បាត់បង់ជីវិតជាច្រើននាក់នេះ ប្រជាជនកម្ពុជាសង្ឃឹមថាពិភពលោកជាពិសេសអង្កាសហប្រជាតិហោកាត់ថា (UN)មិនខ្វាក់ភ្នែកទេ..?! ហើយនិងផ្ដល់យុត្តិធម៌ជូនប្រជាជនកម្ពុជា ” ក្នុងកិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្តិសុខ បានឯកភាពគ្នាទទួចលើភាគីទាំងពីរ កម្ពុជា.សៀម ប្រកាន់ភាពអត់ធ្មត់ជាអតិបរមាហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកកាទួត ” ។
តើសំដី និងខ្លឹមសារលើកឡើងរបស់UNអាចតម្រង់ទិសឲ្យកងទ័ពឈ្លានពានសៀម មានឆន្ទៈឈានជើងទៅរកដំណោះស្រាយ នៃតុចរចាសន្តិភាព ដែលកម្ពុជាចង់បានដែរឬទេ..?៕