សប្បុរសជន សាលាភាសាបរទេស ខេម អាស៊ាន បានយកអំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈមួយចំនួនប្រគល់ជូនកម្លាំងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ ដែលកំពុងឈរជើងទិសជួរមុខព្រំដែនកម្ពុជា ថៃ

ព្រះវិហារ÷ សប្បុរសជន សាលាភាសាបរទេស ខេម អាស៊ាន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈមួយចំនួនមកប្រគល់ជូនកងកម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងទិសជួមុខព្រំដែនកម្ពុជា ថៃ។

លោកឧត្ដមសេនីយ៏ត្រី ខឹម ឆៃ មេបញ្ជាការរង តំណាង ឧត្តមសេនីយ៏ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាករសឹករងព្រះវិហារ បានទទួលស្វាគមន៏និងសម្តែងសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះសប្បុរសជន   សាលាភាសាបរទេស ខេម អាស៊ាន  ដែលបានទំនុកបម្រុងដល់កងកម្លាំង នាំអំណោយមកប្រគល់ជូន នេះសរបញ្ជាក់អោយឃើញថា សមរភូមិក្រោយ ឧបត្ថមសមរភូមិមុខ ដែលកំពុងមានតួនាទីភារកិច្ចប្រចាំការព្រំដែនជួមុខ។

លោកឧត្ដមសេនីយ៏ត្រី ខឹម ឆៃ មេបញ្ជាការរង សូមថ្លែងអំណគុណដល់សប្បុរសជនសាលាភាសាបរទេស ខេម អាស៊ាន  ដែលបានគៀងគរប្រមូលបានជាស្បៀងអាហារយកមកផ្គត់ផ្គង់ដល់កងកម្លាំងនិងសូមប្រសិទ្ធពរជ័យ វិបុលសុខ សូមមានសេចក្ដីសុខ សេចក្ដីចម្រើនប្រកបរបរ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា។

អគ្គនាយក សាលាភាសាបរទេស លោក ស៊ាង សុបញ្ញា និងលោកគ្រូអ្នកគ្រូ គ្រប់គ្នាបានថ្លែងកោតសសើរអស់ពីដួងចិត្តចំពោះវរៈជនកងទ័ពរបស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ ជាពិសេសសូមកោតសសើរយ៉ាងអាណែកចំពោះ ឯកឧត្ដមមេបញ្ជាការ ឧត្ដមសេនីយ៏ទោច័ន្ធ សុភក្រ្តា ដែលមានភាពអង់អាចក្លាហានដឹកនាំកងកម្លាំងប្រមូលបន្លាលួសដែលសត្រូវឈ្លានពានសៀមហ៊ុំព័ទ្ធចូលទឹកដីរបស់កម្ពុជា និងជូនពរដល់វរៈកងទ័ពរបស់យើងជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ខំពុះពាលើឧបសគ្គដែលសត្រូវឈ្លានពាន មានភាពអង់អាចក្លាហានតស៊ូតបតរជាមួយសត្រូវយ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *