ព្រះវិហារ៖នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៏ត្រី ខឹម ឆៃ មេបញ្ជាការរង តំណាងឧត្ដមសេនីយ៏ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិត្តិការសឹករងព្រះវិហារ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចូលរួមកាន់បិណ្ឌវេនទី០៨ នៅវត្តសុវណ្ណគីរី ហៅវត្តឆែប ទីរួមស្រុកឆែបខេត្តព្រះវិហារ ។
នាឱកាសនោះដែរ ក្រុមការងារបានរៀបចំ ទេយ្យទានមានដូចជា៖ អង្ករ១៥០គីឡូ មីជាតិ១០កេះ ត្រីខរ១កេះធំ ទឹកសុទ្ធ១០កេះ ភេសជៈ១០កេះ គុយទាវភ្នំពេញ៣កេះធំ ទឹកត្រី៥យួ ទឹកស៊ីអ៊ីវ៥យួ និងបច្ច័យចំនួន២លានរៀល ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។ លើសពីនេះទៀតក៏ដើម្បីឧទ្ទិសកុសលជូនដល់វីរយុទ្ធជនដែលបានពលីជីវិតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ពិធីបុណ្យនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមតាមបែបប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ឆែប និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ៕