ទីតាំងមន្ទីសំរាកព្យាបាលផ្សាឆ្នាំង១កន្លែងត្រូវបានអាជ្ញាក្រុងសង្កាត់និងមន្ត្រីនៃមន្ទីសុខាភិបាលខេត្តសម្រេចបិតនិងចុះយកសំណាក់ក្រោយមានអ្នកកើតជម្ងឺកូវិដ១៩ចេញចូលនិងបានស្លាប់

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី 20មេសា 2021 នេះត្រូវបានអាជ្ញាធក្រុងកំពង់ឆ្នាំងសង្កាត់និងមន្ត្រីនៃមន្ទីសុខាភិបាលសម្រចបិតប្រកាស់និងបានចុះយកសំណាកអ្នកដែលជាប់ពាក់ពន្ធផ្ទាល់៩នាក់នៅក្នុងមន្ទីសម្រាកព្យាបាលឯកជនក្នុងក្រុងកំពង់ឆ្នាំងក្រោយពីមានអ្នកស្លាប់ដោយកូវិដ១៩និងបានដាក់អោយធ្វើចត្តាឡីសក័១៤ថ្ងៃនៅក្នុងផ្ទះដោយមិនអោយចេញទៅណានោះឡើយ ។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េន បាននិយាយអោយដឹងនៅព្រឹកនេះថា ការបិតខ្ទប់ឃ្លីនិចឯកជនខាងលើនេះបន្ទាប់ពីមានអ្នកស្លាប់ដោយសាកូវិដ១៩ម្នាក់ចេញចូលញឹកញ្ញាប់ដែលជាហានិភយ័ខ្ពស់បំផុត ។

លោកថាដើម្បីធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលាកុំអោយមានការរីករាលដាលចូលទៅតាមសហគមន៍  ។

លោកវិជ្ជបណ្ឌិត ងិនសារ៉េត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកជម្ងឺមកធ្វើការព្យាបាលនៅឃ្លីនិច្ចខាងលើក្នុងអំឡុង១៤ថ្ងៃមុននេះបើមានសិនជាមានបញ្ហាសុខភាពសូមធ្វើការទាក់ទងមកក្រុមការងារសុខាភិបាលដើម្បីមកយកសំណាកផងដែរ ។

គួររំលឹកផងដែរថាក្រុមគ្រួសាប៉ះពាល់ដោយផ្ទាល់អ្នកស្លាប់ដោយជំងឺកូវីដ19ត្រូវបានអាជ្ញាធររួមនិងក្រុមគ្រូពេទ្យប្រមូលយកមកដាក់នៅសាលាគំរូក្រុងដើម្បីយកសំណាក់នឹងដាក់ឲ្យធ្វើចិត្តាឡីស័ក 14 ថ្ងៃផងដែរ ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *