ភ្នំពេញ : មន្រ្តីយោធាម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីជិះម៉ូតូបុកបារ៉ាស់ដែលជាតំបន់បិទខ្ទប់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ។
បើតាមសមតមន្ត្រីយោធាដែលត្រូវចាប់ខ្លួននោះ ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួន ភ្លាមៗ ក្រោយជិះម៉ូតូបុកបារ៉ាស់ បិទខ្ទប់ ហើយជេរប្រមាថមើលងាយ និង បង្ករបួសស្នាមមកលើសមត្ថកិច្ច ថែមទៀតផង ។
ពេលនេះ សមត្ថកិច្ចកំពុងឃាត់សួរនាំនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ និងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕