ព្រះវិហារៈ នាព្រឹកថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំ ចង្អុល បង្ហាញ ណែនាំ របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្ត ព្រះវិហារ ដើម្បីត្រៀមលក្ខណៈអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តមួយទៅមួយ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងីកូវីដ-១៩ គិតពីថ្ងៃទី០៧-២៨ ខែមេសា ឆ្នាំ២០២១។
លោក សុខ សាន្ត តារ៉ា អភិបាល ស្រុកឆែប ខេត្ត ព្រះវិហារ បាននាំយក ថវិកា មួយចំនួនជួយ ឧបត្ថម្ភ ដល់ក្រុមការងារនិងកម្លាំងចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចម្រុះ ស្ថិតនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង មានដូចជា៖
១/-ថវិកា ចំនួន ៥០០,០០០រៀល(ប្រាំ សែនរៀល) ជូនដល់កងកម្លាំង ដែលកំពុងឈរជើងចុះត្រួតពិនិត្យការហាមឃាត់ ធ្វើដំណើរ ឆ្លងកាត់ ខេត្ត និងខេត្ត នៅ ត្រង់ ចំណុចស្នាក់ការសន្តិសុខ(អូរ ចង្ហារ) ស្រុកឆែប ខេត្តព្រះវិហារ ដល់ក្រុមការងារប្រចាំទិសនៅ ព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង
២/-ថវិកា ចំនួន ៥០០,០០០រៀល(ប្រាំ សែនរៀល) ជូនដល់កងកម្លាំង ដែលកំពុងឈរជើងចុះត្រួតពិនិត្យការហាមឃាត់ ធ្វើដំណើរ ឆ្លងកាត់ ស្រុកឆែប និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕