កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌាដែលប៉ះពាល់ដោយប្រយោលជាមួយស្ត្រីជាម្តាយនិងកូនត្រូវបានអាជ្ញាធនិងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក

ខេត្តកំពង់ឆ្នាំង:កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌា.១០៥នាក់ដែលរងការប៉ះពាល់ដោយប្រយោលជាមួយស្ត្រីជាម្តាយនិងកូនត្រូវបានអាជ្ញាធស្រុក.ខេត្ត.និងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត .ប្រាក់វ៉ុន.បានឲ្យដឹងនៅ តាមរក្សទូរសព្ទនៅវេលាម៉ោង ៤. ១៨ នាទីរសៀលថ្ងៃទី ១៩ មេសា ២០២១នេះថាក្រោយពី បានស្រាវជ្រាវរកឃើញស្ត្រីដែលជាកម្មកររោងចក្រកាត់ដេរមានឈ្មោះ  ហង់ស៊ីម និងកូនប្រុសឈ្មោះ រៀមសារ៉ាក់ មានវិជ្ជមានកូវិដ.១៩  ភ្លាមកម្លាំងជំនាញនៃមន្ទីសុខាភិបាលខេត្តនិងក្រុមគ្រូពេទ្យរួម និងអាជ្ញាធខេត្តស្រុកបានបនរញ្ញាប់ចុះទៅដល់រោងចក្រហីរ៉ាយហ្សិន ដែលស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដើម្បីចុះទៅពិនិត្យនិងយកសំណាកអ្នកដែលមានការពាក់ពន្ធអ្នកកើតកូវិដ.១៩បាន១០៥នាក់បញ្ពូនទៅវិទ្យាស្ថានប៉ាស្ទ័រតែលទ្ធផលយ៉ាងណានោះយើងមិនទាន់បានដឹងនៅឡើយទេ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន. បានបញ្ជាក់ឲ្យ ដឹងទៀតថាអ្នកដែលត្រូវបានយកសំណាក់ទៅធ្វើការពិនិត្យទាំង ២០៥នាក់នោះអភិបាលខេត្ត កំពង់ឆ្នាំងបានសម្រួលតែម្ចាស់រោងចក្រដើម្បីយកអគារជាន់ទី ៣ដាច់ចេញពីកន្លែងធ្វើការ ដោយឡែកពីគេធ្វើជាកន្លែងចិត្តាឡីស័ករយះពេល ១៤ ថ្ងៃដោយខាងរោងចក្រធានាក្នុងការចេញ បាយទឹកក្នុង១ថ្ងៃ៣ពេលដោយរួមនិងការស្នាក់នៅក្នុងរយះពេលធ្វើចត្តាឡីសក័ផងដែរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតបុរសម្នាក់ដែលសម្រាកព្យាបាលនៅភ្នំពេញឈ្មោះ នូចុល ភេទប្រុសអាយុ៥៧ឆ្នាំមានទីលំនៅក្នុង ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំងត្រូវបានមន្ទីពេទ្យក្រុងភ្នំពេញបញ្ជូនមកស្រុកកំណើតវិញដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងហើយត្រូវបានក្រុមគ្រូពេទ្យយកពីផ្ទះមកមន្ទីពេទ្យបង្អែកខេត្តដើម្បីព្យាបាលបានប្រមាណជាប៉ុន្មានម៉ោងស្លាប់ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាបច្ចុប្បន្ន មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមគ្រូពេទ្យខេត្តបានចុះទៅដល់លំនៅដ្ឋានធ្វើការរារាំងទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យដើម្បីជាការរីករាលដាលនៅក្នុងសហគមន៍បន្តទៀត ។ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីរសុខាភិបាលក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្មករកម្មការនីរោងចក្រពាក់ព័ន្ធដោយប្រយោលអ្នកដែលមានកើតកើតជំងឺកូវីដ១៩សូមរូតរះប្រញ្ញាប់មកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីយកសំណាករកជម្ងឺកូវិដ១៩ផងដែរ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *