រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែមេឃកំពង់ធ្លាក់ភ្លៀង

ខេត្តកំពង់ឆ្នាំង:រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែមេឃកំពង់ធ្លាក់ភ្លៀង ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី១៨  ខែមេសា  ឆ្នាំ២០២១ម្សិលមិញនៅត្រង់ចំណុចវាលព្រៃត្បែង ដែលស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ អាជ្ញាធមូលដ្ឋានរួមនិងសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានអោយដឹងថានៅរសៀលមានភ្លៀង១មេនិងបង្កជារន្ទះបាញ់បណ្តាលអោយបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលខណៈពេលដែលជនរងគ្រោះទាំង ២ នាក់កុំពង់បើកគោយន្តដឹកជីទៅយកទៅដាក់ក្នុងស្រែទាំង មេឃកំពង់ធ្លាក់ភ្លៀង។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំង២នាក់ខាងលើ មានឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំស្លាប់នៅនិងកន្លែង ដោយឡែកម្នាក់ទៀតឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ២៦ឆ្នាំបានរងបួសស្រាលត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិ បញ្ជូនទៅសង្គ្រោះនៅ មណ្ឌលសុខភាព ។ សមត្ថកិច្ចបានអោយដឹងទៀតថាពួកគេទាំង២នាក់ខាងលើ ត្រូវជាបងប្អូន បង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ក្រោយពេលកើតហេតុសាកសពជនរង គ្រោះជាបងត្រូវបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីផងដែរដោយឡែកបងប្រុសដែលរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នីមណ្ឌល់សុខភាពបានជាសះស្បើយវិលទៅលំនៅឋានវិញផងដែរ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *