អាជ្ញាធរ និងសមត្ថកិច្ចឃាត់ខ្លួន អ្នកផ្តល់ព័ត៌មានមិនពិត នៅឃុំផ្លូវទូក ស្រុកកំពង់លែង អ្នកមកពីភ្នំពេញចូលច្រើន ប៉ូលីសមិនហាមទេបែជាបិទបាំងទៅវិញ

ខេត្តកំពង់ឆ្នាំង: អាជ្ញាធរស្រុកកំពង់លែង បានឃាត់ខ្លួនយុវជនម្នាក់ នាំយកមកធ្វើការសាកសួរ បន្ទាប់ពីបានផ្ដល់ព័ត៌មានមិនពិតថា នៅឃុំផ្លូវទូក ស្រុកកំពង់លែង មានអ្នកមកពីភ្នំពេញចូល មកច្រើនណាស់ តែសមត្ថកិច្ចមិនបានហាមឃាត់ទេ បែរជាបិទបាំងទៅវិញ។ ករណីខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ២០២១ ក្រោយពីទទួលបានបញ្ជា ពីឯកឧត្តមអភិបាលខេត្ត ដឹកដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ដើម្បីធ្វើការស៊ើបអង្កេតបន្ទាន់ កម្លាំងរបស់អាជ្ញាធរស្រុក រួមទាំងកងកម្លាំងប្រដាប់អាវុធប្រមាណជា៤០នាក់ បានចុះទៅដល់ឃុំផ្លូវទូក ស្រុកកំពង់លែង ទាំងព្រឹក ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ តើការផ្តល់ព័ត៍មានរបស់យុវជននេះ ពិតដែរឬទេ? ជាលទ្ធផលនៃការផ្ដល់ព័ត៌មានរបស់យុវជនខាងលើរូបនេះបែទៅ ជាការមិនពិតទៅវិញ អាជ្ញាធរស្រុក និងសមត្ថកិច្ចតែងតែត្រួតពិនិត្យជារៀងរាល់ថ្ងៃ ក្រោមបទបញ្ជាយ៉ាងតឹងរ៉ឹងរបស់ អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍  ។ យុវជនរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចហៅមកសាកសួរនៅអធិការដ្ឋានស្រុកកំពង់លែង គ្រាដែល យុវជនរូបនេះបានសារភាពថា ហ៊្វេកប៊ុករបស់គាត់ត្រូវបានគេហែកចូល ផ្តល់ព័ត៍មានតាម ឆាត facebook សមត្ថកិច្ចបានឱ្យធ្វើកិច្ចសន្យា និងបានអប់រំណែនាំ អោយត្រឡប់ ទៅលំនៅឋានវិញ កុំឲ្យថ្ងៃក្រោយរាយការណ៍នូវអ្វីដែលមិនមែនជាការពិតធ្វើឱ្យច្របូកច្របល់ រំខានការងាររាជការ ។ ក្នុងនោះផងដែអាជ្ញាធរខេត្ត អាជ្ញាធរស្រុក រួមនិងសមត្ថកិច្ច សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ទាំងអស់សូមផ្ដល់ព័ត៌មានដែលជាក់លាក់ ក្នុងដំណាក់កាលការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ ។ អាជ្ញាធរស្រុកក៍បាន អំពាវនាវ ជាពិសេសការធ្វើដំណើរចូលរបស់ប្រជាពលរដ្ឋមួយចំនួន មកពីភ្នំពេញ និងខេត្តដទៃ ចូលក្នុងមូលដ្ឋានរបស់ខ្លួនដែលរស់នៅ  ការជួបជុំផឹកស៊ី រាំរែកនិងកត្តាផ្សេងៗទៀត ដែលអាចបង្ករឲ្យមានហានិភ័យក្នុងការចម្លង covid 19 ក្នុងមូលដ្ឋាន ដើម្បីងាយស្រួលអាជ្ញាធរខេត្ត និងស្រុក និងសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ជាប្រចាំផងដែរ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *