ខេត្តកណ្ដាល៖បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិទខ្ទប់ទាំងស្រុងនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលជាបណ្ដោះអាសន្នរយៈពេល 14 ថ្ងៃ ។ ភ្លាមភ្លាមនោះនៅថ្ងៃទី 16 ខែមេសាឆ្នាំ 2021 ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានចេញសេចក្តីប្រកាសដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ពិសេសអាជ្ញាធរក្រុងតាខ្មៅតែម្ដង ត្រូវចុះធ្វើការបិទខ្ទប់ផ្លូវជាតិនិងផ្លូវនៅតាមភូមិសង្កាត់ក្នុងទឹកដីក្រុងតាខ្មៅឲ្យបានទាំងស្រុង ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋឬមន្ត្រីរាជការណាម្នាក់ចលត័ចេញចូលបានឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ចទៅចុះធ្វើការហាមឃាត់បញ្ឈប់ការលក់ដូរទាំងអស់ដល់គ្មានការចាំបាច់ជៀស វាងតើបន្លែត្រីសាច់ដែលជាមុននៃអាហារដែលអាជ្ញាធរជ្រើសរើសទីតាំងឱ្យលក់ដូរប៉ុណ្ណោះ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថាការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាលនេះគឺធ្វើឡើងតាមអនុក្រឹត្យ 49 អ ន ក្រ ស្ដីពីការបិទខ្ទប់ចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល គឺដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺដ៏សាហាវ កូវីដ19 យើងទាំងអស់គ្នាប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលមិនមានការចាំបាច់ត្រូវអនុវត្តតាមការណែនាំនឹងបទបញ្ជារបស់អាជ្ញាធរមានសមត្ថកិច្ច បើពុំដូច្នោះទេនឹងមានវិធានការទៅតាមផ្លូវច្បាប់ហើយ។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគោរពតាមវិធានការ 3 ការពារ 3 កុំរបស់រាជរដ្ឋាភិបាលដោយពាក់ម៉ាស់លាងដៃនឹងរក្សាគំលាបសង្គមនិងបុគ្គលឲ្យបានគ្រប់គ្នាជៀសវាងកុំឱ្យជំងឺដ៏សាហាវនេះឆ្លងរាតត្បាតជាបន្តទៀត៕ដោយ ភាវុន