លោកស្នងការនគរបាលខេត្តឧត្តរមានជ័យចុះសួរសុខទុក្ខកងកំលាំងប្រចាំការតាមគោលដៅ

ឧត្ដមានជ័យៈ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥៖១០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អមដំណើរដោយ លោកស្នងការរង លោកអធិការ-អធិការរងនគរបាលក្រុងសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាលក្រុង និងប្រជាការពារភូមិ សរុបចំនួន ១៧ នាក់ ដែលប្រចាំការ ការពារសន្តិសុខ នៅតាមគោលដៅបិទខ្ទប់ធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន ៦គោលដៅ ក្នុងសង្កាត់សំរោង ក្រុងសំរោង ។

នាឱកាសនោះ ដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកនូវអំណោយចែកជូនដល់កងកម្លាំងខាងលើរួមមាន ១គោលដៅៗ ទទួលបាន៖ អង្ករ ២៥ គ.ក, មី ១កេស, ថវិកា ២០០,០០០ រៀល និងប្រជាការពារទទួលបាន៖ អង្ករ ២៥គ.ក , ថវិកា ១០០,០០០ រៀល ផងដែរ ៕ ដោយ តាំង ហូ

You might like

Leave a Reply

Your email address will not be published. Required fields are marked *