ក្រុមយុវជន ស.ស.យ.កខេត្ត ប៉ៃលិន នាំយកអំណោយស្បៀងជូនពលរដ្ឋខ្វះខាតដោយសារវិបត្តិកូវិដ-១៩ ចំនួន៥គ្រួសារនៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ លោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារ យកស្បៀងអាហារ ជាគ្រឿង ឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារខ្វះខាត នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ដែលកំពុងរងនូវវិបត្តិកូវីដ-១៩ ចំនួន៥គ្រួសារ ក្នុងនោះក៍មាន១គ្រួសារ កំពុងជាប់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និង៤គ្រួសារទៀត ជួបការលំបាកខ្វះស្បផងដោយសារវិបត្តិកូវីដ-១៩ ។ក្នុងការចុះផ្តល់ស្បៀងនេះ លោក សៀ សុខុម បានលើកឡើងថា ៖ ក្រោមការចង្អុល បង្ហាញផ្ទាល់ពីលោកជំទាវ បានស្រីមុំ អភិបាលខេត្ត និងជាប្រធានស.ស.យ.ក.ខេត្តប៉ៃលិន បានណែនាំឲ្យក្រុមការងារទាំងអស់ បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត  និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល និងបានចែកម៉ាស បិទខិតប័ណ្ណ និងណែនាំដល់ប្រជាពលរដ្ឋអោយយល់ដឹងពីកាតព្វកិច្ចពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គមអោយបាន ១.៥ ទៅ២ម៉ែត្រ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងសហគមន៍ ស្ថិតនៅក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ,ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។សូមបញ្ជាក់ផងដែរថា ៖ ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកសុទ្ធ៤យួរ ពងមាន់៣០គ្រាប់ ត្រីខ១ឡូតិ៍ ស្ករស១kg អំបិល១kg ប៊ីចេង១kg ប្រេងឆា១ដប សាប៊ូ១ដុំ និងថវិកាមួយចំនួនផងដែរ

៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *