បុរសដែលជាម្ចាស់ផាសអាប់ ដែលដឹកបុរស (វិជ្ជមានកូវីដ-១៩) ចូលមកខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងបានចុះទៅយកសំណាក់ទៅធ្វើតេស្តហើយ

ខេត្តកំពង់ឆ្នាំង:បុរសដែលជាម្ចាស់ផាសអាប់ ដែលដឹកបុរស (វិជ្ជមានកូវីដ-១៩) ចូលមកខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញបន្ថែមទៀតហើយ និងបានយកសំណាក់ទៅធ្វើតេស្តហើយនៅគ្រាដែលបានដឹកបុរសវិជ្ជមានកូវីត-១៩ម្នាក់ពីផ្សារត្រាចចូលមកកាន់ភូមិស្នាពេជ្រ ឃុំឈូក ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដែលធ្វើអោយអ្នកចិត្តាឡីសក័មានការកើនឡើងបន្ថែមទឿត ។

ការរកឃើញមានការកើនឡើងប្រញ្ញាប់អោយសមត្ថកិច្ចជំនាញនៃមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការស្រាវជ្រាវបន្តនិងបានរកឃើញអត្តសញ្ញាណរបស់ម្ចាស់ផាស់អាប់នេះហើយ នៅវេលាម៉ោង១១ និង២០ នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះដើម្បីជៀសវៀងការរីករាលដាលនៃជម្ងឺកូវិដ១៩ក្នុងសហគមន៍ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងតាមរយះទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមេសា នេះថា ម្ចាស់ (ផាសអាប់)ដែលដឹកបុសដែលវិជ្ជមានកូវិដ១៩ខាងលើមានឈ្មោះ ម៉ី វឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិ.ក្រសាំងពុល ឃុំស្វាយ ស្រុកមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ផាសអាប់)របស់គាត់ពាក់ស្លាកលេខកំពង់ឆ្នាំង១J ៦៨២៣ព័ណសហើយគាត់មានសមាជិក គ្រួសារទាំង អស់៧នាក់ ស្រី៣នាក់។

ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានបន្តឲ្យដឹងទៀតថា ក្រោយពីបានស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញរួចមកបុរសដែលជាម្ចាស់(ផាសអាប់)ខាងលើបានយល់ព្រមទៅធ្វើសំណាក់នៅមណ្ឌលចិត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច នៅរសៀលថ្ងៃទី១៨ ខែមេសានេះផងដែរ គ្រាដែលគាត់បានជិះ(ផាអាប់)ផ្ទាល់ខ្លួន ដើម្បីទៅយកសំណាកនិងបាញ់ថ្នាំសម្លាប់មេរោគក្នុង(ផាសអាប់)របស់គាត់ផងដែរ។ក្នុងនោះផងដែរក្រុមគ្រូពេទ្យបានត្រៀមរៀបចំយកសំណាក និងស្រាវជ្រាវបន្ថែមទៀតសម្រាប់អ្នកពាក់ព័ន្ធ ពិសេសគឺក្រុមគ្រួសាររបស់គាត់ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់តែម្តង។

 

ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ក៏សុំអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលបានធ្វើដំណើរតាម(ផាសអាប់)របស់គាត់នៅថ្ងៃទី១៧ ខែមេសាម្សិលមិញនេះ សូមរួសរាន់រាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីក្រុមការ ងាររបស់គ្រូពេទ្យ និងធ្វើការប្រឹក្សាយោបល់ជាមួយបង ប្អូន ។

ពាក់ពន្ធ័និងករណីថ្ងៃ១៧មេសារម្សិលមិញនេះធ្វើអោយចំនួនអ្នកដែលត្រូវធ្វើចត្តាឡីសក័បានកើនឡើងរហូតដលើ៣៥២នាក់ទាំងម្ចាស់ផាស់អាប់ម្នាក់ទៀតដោយមិនទាន់ទាំងគិតពីក្រុមគ្រួសារម្ចាស់ផាស់អាប់ផងដែរ៕ អ្នកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *