បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីការពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស កាប់ គាស់រុករាន ឆ្ការ ដុត និងឈួស ឆាយ ដីព្រៃយក ធ្វើជាកម្ម សិទ្ធិ នៅចំណុច ភូមិកោះក្ទម្ភ

 

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីបទល្មើសកាប់ គាស់ រុករាន ទន្ទ្រាន កាប់ឆ្ការ ដុត និងឈួស ឆាយ ដីព្រៃយក ធ្វើ  ជាកម្មសិទ្ធិដែលបានប្រព្រឹត្តនៅចំណុច ភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៨កន្លងមក ត្រូវបាន កម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនតាមដីកាដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង លេច១១/២១ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ចេញ ដោយ លោក ថាន់ ឡេង ចៅក្រម ស៊ើប សួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំងក្រោយពេលរត់គេចខ្លួន១រយះ ។ ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨មេសា២០២១នៅក្នុងភូមិក្ទម្ភ ឃជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។បើយោងតាមការបញ្ជាក់នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យខាងលើមានឈ្មោះ ធុច អឿន ភេទ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មាន អាសយដ្ឋានបច្ចុប្បន្ននៅ ភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់  ឆ្នាំង ។ ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យខាងលើមានខ្លឹមសារថា ៖បានឃើញ មាត្រា ១៩៥, ១៩៦, ១៩៧, ១៩៨, ១៩៩, ២០០, ២០១ ក្រមនីតិវិធីព្រហ្ម ទណ្ឌ ដែលប្រកាសឱ្យបើ តាមរយៈរាជ ក្រមលេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៨៥ ចុះថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០២០ របស់អយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង។ បានឃើញដីកាសន្និដ្ឋានបញ្ជួនរឿងឱ្យស៊ើបសួរលេខ ២៣៦៦អ.ក/២០ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ របស់ បានឃើញដីកាបញ្ជូនឱ្យឆ្លើយ លេខ ១១/២១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១និងយោបល់តំណាងអយ្យការ។ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយ យល់ឃើញថា ឈ្មោះ ធុច អឿន ភេទ ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មាន អាសយដ្ឋានបច្ចុប្បន្ននៅ ភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទៈ កាប់គាស់ រុករានឆ្ការដុតនិង ឈួសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភូមិកោះក្ដម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៨ តាម បញ្ញត្តិមាត្រា៦២ ចំណុច១ នៃច្បាប់ ស្ដីពីតំបន់ការពារ ធម្មជាតិ ហើយ បាន ចេញដីកាបង្គាប់ឱ្យចូលខ្លួន ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែរបាយ ការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលជៀប បានបញ្ជាក់ ថាឈ្មោះ ធុច អឿន បាន ចាកចេញពីមូលដ្ឋានបាត់ហើយ។យល់ឃើញថាៈដើម្បីធានាការស៊ើបសួរឱ្យបានពេញលេញ គប្បីចាប់ខ្លួនឈ្មោះ ធុច អឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មកចំពោះមុខតុលាការ ។ហេតុដូច្នេះសម្រេច១-បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ធុច សឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅ ភូមិកោះ ក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ឪពុកឈ្មោះ ច្រិច (ស្លាប់) ម្តាយ ឈ្មោះ គី (រ) ប្រពន្ធឈ្មោះ យក់ បឿន   (រស់ ) មានកូនចំនួន០៩នាក់ បានប្រព្រឹត្ត បទល្មើស កាប់គាស់រុករាន ឆ្ការ ដុត និងឈួសឆាយដីពយក ធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុច ភូមិកោះក្ដម្ភ ឃុំ ជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។២-បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យ ស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ ធុច អឿន មកប្រគល់ជួន សាលាដំបូង ខេត្ត កំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *