បុរសម្នាក់ទៀតហើយត្រូវបានគេរកឃើញថាបានរត់ចេញពីភ្នំពេញទៅដល់ខេត្តកំពង់ឆ្នាំងរកឃើញ ថានវជ្ជមានកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ទៀតហើយដែលត្រូវបានសមត្ថកិច្ចរកឃើញថាបានរត់ចេញពីក្រុងភ្នំពេញបានមកដល់ខេត្តកំពង់ឆ្នាំង រកឃើញថាមានវិជ្ជមានកូវីដ១៩ ។បុរសម្នាក់ខាងលើនេះមានឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលួចធ្វើដំណើរដោយថ្មើជើងចូលខេត្តកំពង់ឆ្នាំងហើយ ត្រូវបានធ្វើតេស្តឃើញ វិជ្ជមានកូវិដ១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង  ពីលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយា ល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមេសា២០២១នេះ ផងដែរ។លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានបញ្ជាក់អោយដឹងថា នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ម្សិលមិញនេះឈ្មោះ អ៊ុន មុន្នីរតនៈ .ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ ២E០ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានធ្វើដំណើរថ្មើជើងមក ដល់ផ្សារត្រាចក៍បានហៅម៉ូតូកង់បីជិះពីផ្សារត្រាចទៅលេងផ្ទះបងប្អូនឈ្មោះ កង ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្នារពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាចខេត្តកំពងើឆ្នាំង ។

ពេលម៉ូតូកង់បីឌុបឈ្មោះ អ៊ុន មុន្នីរតនៈ បានមកដល់មុខរបងផ្ទះឈ្មោះ កង ទិត្យ ភ្លាមក្រុមគ្រួសារ របស់លោក កង ទិត្យបានប្រាប់ទៅឈ្មោះ អ៊ុន មុន្នីរតនៈ អោយឈររង់ចាំនៅក្រៅរបងផ្ទះ ហើយបាន រាយការណ៍ជូនលោកមេភូមិនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកស យកមកមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាចដើម្បី រង់ចាំដឹកយមមកធ្វើតេស្តរកលទ្ធផលមេរោគកូវីដ១៩ ។លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានឲ្យដឹងទៀតថា តាមការបញ្ជាក់ពីឈ្មោះ កង ទិត្យ បានអោយដឹងថា ក្រុមគ្រួសាររបស់ឈ្មោះ អ៊ុន មុន្នីរតនៈ បានទូរស័ព្ទទៅប្រាប់គាត់ថា ឈ្មោះ អ៊ុន មុន្នីរតនៈ នេះសង្ស័យមានវិជ្ជមានជំងឺកូវីដ១៩ ហើយបានបាត់ពីផ្ទះមិនដឹងទៅទីណាមកណានោះទេ ។លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធាបានឲ្យដឹងបន្ថែមទៀតថា  ចំពោះលទ្ធផលតេស្ត គឺឈ្មោះ អ៊ុន មុន្នីរតន: មានវិជ្ជមានកូវិដ,19ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលធ្វើអោយមានចំនួនកើនឡើងនៃអ្នកធ្វើចត្តាឡីសក័រហូតដល់៣៥១នាក់ក្នុងនោះអ្នកជាមានតែ១នាក់ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *