ប្រជាការពារភូមិម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអារដើមឈើនៅភ្នំត្រប់ ត្រូវដើមឈើរលំសង្កត់ អស់រយ:ពេល៣យប់៣ថ្ងៃ

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ជាប្រជាការពារភូមិ នៅរស់រានមានជីវិត ដោយរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបាត់ខ្លួនអស់រយ:ពេល៣យប់ ៣ថ្ងៃ ហើយត្រូវបានអ្នកភូមិ ដើររកឃើញនៅលើភ្នំត្រប់ ត្រូវបានដើមឈើ១ដើមធំ រលំសង្កត់ចំពីលើពាក់កណ្តាលខ្លួនផ្នែកខាងក្រោម ខណ:ជនរងគ្រោះឡើងទៅអារដើមឈើ លុះគេចមិនទាន់ ក៏ត្រូវរលំសង្កត់ជាប់ម្នាក់ឯង ។ ក្រោយពេលក្រុមគ្រួសារ និងអ្នកភូមិដើររកឃើញ ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ តែជាអកុសល ដោយសភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យខេត្ត បាត់ដំបង ។ ហេតុការណ៍ប្រជាការពារភូមិម្នាក់បានស្លាប់ ក្រោយពីត្រូវដើមឈើរលំសង្កត់លើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០០នាទីអធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។ ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ជិន ម៉ាលីន ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិ មានកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ប្រហែលជាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គេឃើញជនរងគ្រោះខាងលើ បានធ្វើដំណើរឡើង ទៅលើភ្នំត្រប់ តែម្នាក់ឯង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីអារឈើយកសង់ផ្ទះស្នាក់នៅជួបជុំប្រពន្ធកូន លុះចេញទៅតាំងពីព្រឹកព្រឹលម រហូតដល់ពេល ល្ងាច បាត់ខ្លួន ដោយមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាទូរស័ព្ទទៅសួរនាំជនរងគ្រោះ ។ ជាអកុសល ទាក់ទងចូលដែរ តែគ្មានអ្នកទទួល ព្រោះជនរងគ្រោះទុកទូរស័ព្ទនៅឆ្ងាយពីខ្លួន មុនពេលកើតហេតុ ។ ដោយមិនអស់ចិត្ត ប្រពន្ធជនរងគ្រោះ ចេះតែទាក់ទងម្តងហើយម្តងទៀត រាប់សិបដង នៅតែគ្មានអ្នក ទទួល ទើបធ្វើឱ្យម្នាក់ៗ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ លុះទូរស័ព្ទជនរងគ្រោះអស់ភ្លើង ក៏ទាក់ទងលែងចូល ក៏ពឹងពាក់អ្នកភូមិ ឱ្យជួយដើររកនៅលើភ្នំ អស់រយ:ពេលបីថ្ងៃ គឺរហូតមកដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ទើបនាំគ្នាចូលទៅក្នុងព្រៃជ្រៅ ក៏ប្រ ទះឃើញដើមឈើ១ដើមធំ សង្កត់ពីលើចំពាក់កណ្តាលខ្លួន គួរឱ្យអាណិតអាសូរពន់ពេក ។ ភ្លាមៗ នោះ អ្នកភូមិប្រញាប់សែង ជនរងគ្រោះ ចេញពីក្នុងព្រៃជ្រៅ ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោ យសាររបួសធ្ងន់ធ្ងរ ពេក ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសម្រាកព្យាបាលនៅទីនោះ បានត្រឹមតែរយ:ពេល ២ថ្ងៃ ក៏ស្លាប់បាត់បង់ជីវិតតែម្តង ។   រហូតមកដល់ពេលនេះ សពជនរងគ្រោះខាងលើ ត្រូវបានគេដឹកតាមរថយន្តយកទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕រី យ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *