ស្ត្រីម្នាក់ដែលវិជ្ជមាន covid 19 តែគេមិនដឹងថាគាត់ធ្វើការនៅក្នុងរោងចក្រមួយណា ក្នុងខេត្តកំពង់ឆ្នាំង គ្រាដែលសមត្ថកិច្ចជំនាញកំពង់ធ្វើការស្រាវជ្រាវ

ខេត្តកំពង់ឆ្នាំង: ស្ត្រីម្នាក់ដែលវិជ្ជមាន covid 19 តែគេមិនដឹងថាគាត់ធ្វើការនៅក្នុងរោងចក្រណាមួយ នៅក្នុងខេត្តកំពង់ឆ្នាំងគ្រាដែលសមត្ថកិច្ចជំនាញកំពង់ធ្វើការស្រាវជ្រាវ ។ ស្ត្រីខាងលើនេះត្រូវបាន គេរកឃើញគាត់ដោយគ្រាន់តែប្រាប់ទៅខាងភ្នំពេញ ថាគាត់ធ្វើការនៅរោងចក្រមួយក្នុងខេត្តកំពង់ឆ្នាំង ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណថាធ្វើការនៅរោងចក្រឈ្មោះអីនោះឡើយ ? ហើយនិងមានទីតាំងស្ថិតក្នុងភូមិឃុំ .ស្រុកណាទេ ? បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលដែលទទួលបាន ពីខាងភ្នំពេញ និងដោយសារតែ បាត់ដាននេះហើយ ទើបខាងមន្ទីរសុខាភិបាលខេត្តត្រូវបានធ្វើការផ្សព្វផ្សាយ បន្ទាន់ដើម្បីក្រែង មានអ្នកស្គាល់ស្ត្រីរូបនោះ ដើម្បីរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ងាយស្រួលនិងមាន វិធានការបន្ទាន់ទៅកាន់ទីតាំងរោងចក្រនោះ រួមទាំងអ្នកពាក់ព័ន្ធផងដែរ។ បើតាមការបង្ហើបអោយដឹងថាកម្មការនីរោងចក្រម្នាក់ខាងលើនេះមានឈ្មោះ ហង់ ស៊ីម អាយុ៤២ឆ្នាំ មានវិជ្ជមានកូវីដ ១៩ ប៉ុន្តែទីលំនៅរបស់គាត់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញឯណោះទេ  ព្រោះនៅពេលអំឡុងទៅធ្វើតេស្តសំណាក នៅភ្នំពេញកាលពីថ្ងៃទី១៥ ខែ មេសាកន្លងទៅនេះ គាត់បានឆ្លើយថាគាត់ធ្វើការនៅរោងចក្រ ១នៅក្នុងខេត្តកំពង់ឆ្នាំង ។ចំណែកលទ្ធផលនៃការធ្វើតេស្តចេញនៅថ្ងៃ ទី១៧ ខែមេសា២០២១ ម្សិលមិញនេះបានបញ្ជាក់ថាគាត់មានវិជ្ជាមានកូវីដ១៩ លេខទូរស័ព្ទដែលគាត់ផ្ដល់ ឱ្យក្រុមគ្រូពេទ្យ យកសំណាក ០៩៦ ៣០២ ១០៨៩ ត្រូវបានបិតតេមិនចូលនោះឡើយ ។ដូចនេះអ្នកដែលធ្លាប់បានប៉ះពាល់ជាមួយគាត់ក្នុងរយៈពេល១៤ថ្ងៃនេះសូមមកពិនិត្យសំណាកនៅមន្ទីរពេទ្យដែលនៅជិតជាងគេ និងសូមបងប្អូនធ្វើការនៅតាមរោងចក្រសូមមេត្តា ប្រុងប្រយ័ត្ននិងត្រូវ ចូលរួមទាំងអស់គ្នាអនុវត្តន៍ឲ្យបានបាន៣កុំ ៣ការពារ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ អោយដឹងនៅវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី១៨មេសា២០២១មេសារនេះថាខាងលោកកំពង់ធ្វើការស្រាវជ្រាវនៅតាមបណ្តារោងចក្រដែលស្ត្រីខាងលើធ្វើការ ។លោកវិជ្ជបណ្ឌិតប្រធានមន្ទី សុខាភិបាលខេត្តបានអោយដឹងទៀតថាអ្នកដែលពាក់ពន្ធនិងជម្ងីកូវិដ១៩កំពង់ធ្វើចិត្តាឡីស័កទាំងបីមណ្ឌលក្នុងខេត្តកំពង់ឆ្នាំងមានចំនួន 350 នាក់ក្នុងនោះជាបានម្នាក់ផងដែរ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *