បន្ទាយមានជ័យ : ក្នុងប្រតិបត្តិការពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពីវិធានការរបស់ រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ សមត្ថកិច្ចស្រុកម៉ាឡៃ បានឃាត់ខ្លួនមនុស្សមួយក្រុម នៅចំណុចត្រួតពិនិត្យផ្លូវវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍០៦កើត ខែពិសាខ ឆ្នាំឆ្លូ វទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ មេសាឆ្នាំ ២០២១ វេលាម៉ោង ០០និង ២៥នាទី បន្ទាប់ពីសាកសួរដឹងថា ពួកគេជាមេខ្យល់និងពលករ ។បើតាមរបាយការណ៍ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់២នាក់ ទី១ ឈ្មោះ រ៉ម សួន ភេទប្រុស អាយុ៤៩ឆ្នាំ(អ្នកដឹកជញ្ជូន) ទី២ ឈ្មោះ អ៊ូច សុជា ភេទប្រុស អាយុ៤២ឆ្នាំ(អ្នកអមដំណើរ) ។ អ្នកទាំង២រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ យោងតាមការបំភ្លឺរបស់ពលករទាំង០៧នាក់ខាងលើ បានអោយដឹងថា ពួកខ្លួនបានទំនាក់ទនង លេខទូរស័ព្ទជាមួយមេខ្យល់ដែលប្រើលេខទូរស័ព្ទ០៩៦៧២៥៨៣២០ដើម្បីចេញទៅប្រទេសថៃ ក្រោយមកក៍មានរថយន្តមួយបាំងកន្លះពណ៌ក្រហម មានទ្រុងដែកពីលើបើកបរដោយឈ្មោះ រ៉ម សួន បានមកដឹកពួកខ្លួនពីគោលដៅទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង តែពេលធ្វើដំណើរមក ដល់ចំណុចផ្លូវវិស្វកម្ម ដើម្បីវាងកំណាត់ផ្លូវជាតិលេខ៥៩ ក៍ត្រូវសមត្ថិកិច្ច ឃាត់និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។ យោងតាមការបំភ្លឺរបស់ឈ្មោះ អ៊ូច សុជា បានអោយដឹងថា ខ្លួនបានរួមដំណើរជាមួយឈ្មោះរ៉ម សួន ក៍ព្រោះតែឈ្មោះ រ៉ម សួន បបួលអោយទៅជាមួយបាន ជាគ្នាតែប៉ុណ្ណោះ ។យោងតាមចម្លើយឈ្មោះ រ៉ម សួន បានអោយដឹងថាខ្លួនពិតជាបានដឹកជញ្ជូន ពលករទាំង០៧នាក់ខាងលើក្នុងគោលដៅទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ពិតប្រាកដ មែន ដោយឡែកចំពោះឈ្មោះ អ៊ូច សុជា ខ្លួនបានបបួលមកជាមួយដើម្បីគ្រាន់បានជាគ្នា ។ ក្រោយការសាកសួរយើងបានធ្វើតេស្តរកសារធាតុញៀនលើឈ្មោះរ៉ម សួន និងឈ្មោះអ៊ូច សុជា ឃើញថាអ្នកទាំងពីរពិតជាបានប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន៕SKS