ព្រះវិហារៈ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំស្រយង់ បានចុះទៅនាំខ្លួនមុខសញ្ញាសង្ស័យភ្លាមៗ ក្រោយពីបាន ទទួលពាក្យបណ្តឹងពីជីដូន និងបានស្តាប់ការបំភ្លឺពីក្មេងស្រីរងគ្រោះ។
កាលពីវេលាម៉ោង១ និង០៥នាទីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិសម្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ លើអនិតិជនក្រោមអាយុ១៥ឆ្នាំ ។ មុខសញ្ញាសង្ស័យមាន ឈ្មោះ ជុន រ៉ា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជា ឪពុកចុង)បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ បានឃាត់ខ្លួននៅម៉ោង៧/៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ក្មេងស្រីរងគ្រោះមានឈ្មោះ រ៉ា ស្រីទូច អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស(ត្រូវជាកូនចុង) រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិ-ឃុំកើតហេតុ ។ ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាសង្ស័យខាងលើ បានអោយយើងដឹងថា ៖ ករណីនេះកើតឡើងកាលពីឆ្នាំ២០១៩ ក្នុងឱកាសដែល ឪពុកម្តាយ និងក្មេងស្រីរងគ្រោះទៅ ធ្វើជាកម្មករចម្ការកៅស៊ូនៅឯខេត្តកំពង់ធំ ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣ និង០៥នាទី នៅលើផ្ទះរបស់ឈ្មោះ ជុន រ៉ា (ដែលត្រូវជា ឪពុកចុង ) ក្នុងខណៈដែលក្មេងស្រីរងគ្រោះកំពុងមើលទូរស័ព្ទជាមួយប្អូនៗ ស្រាប់តែ ឪពុកចុងរូបនេះ បានមកដេកក្បែរហើយលូកទាញដៃក្មេងស្រីរងគ្រោះអោយលូកលេងប្រដាប់ភេទរបស់ខ្លួន ហើយប្រាប់ឱ្យប្អូនៗទៅតាម យាយនៅវត្តទៅ ស្របពេលនោះ ស្រាប់តែយាយក្មេងស្រីរង គ្រោះបានមកដល់ឃើញស្ថានភាពបែបនេះ សង្ស័យក៍សួរនាំចៅស្រីរងគ្រោះទើបដឹង រឿងរ៉ាវជាបន្តបន្ទាប់រហូតដល់ថ្ងៃកើតហេតុចុងក្រោយនេះ ។ ជាច្រើនម៉ោងក្រោយមកទើបជីដូនក្មេងស្រីរងគ្រោះបានសម្រេចចិត្តទៅជួបជាមួយលោកមេភូមិ សម្បូរ បានរៀបរាប់ពីដំណើរឿងទាំងនេះ ហើយបានប្តឹងរាយការណ៍តាមទូរស័ព្ទមក លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រយង់ និងបានមកដាក់ពាក្យបណ្តឹងទាំងយប់តែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគូលែន បានបំពេញសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនមុខសញ្ញាសង្ស័យទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបញ្ជូនសំណុំរឿង និងមុខសញ្ញាសង្ស័យទៅកាន់សាលាដំបូងខេត្តព្រះវិហារ៕SPS