ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ផ្តល់សម្ភារ និងថវិកាដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងដំណើរការចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង ៖ សម្ភារៈ និងថវិកាដែលជាអំណោយ របស់ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង  ត្រូវបានឯកឧត្តម ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុន សំអុល ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូន ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ ចែងផ្តល់ជូនដល់កងកម្លាំង និង ក្រុមគ្រូពេទ្យ ក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលនិងជំងឺកូវីដ១៩ ។ ដែលពិធីប្រគល់អំណោយនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ។ចំពោះសម្ភារះ និងថវិការបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ រួមមាន៖ អង្ករ ៣តោន ដបបាញ់អាកុល ៥០ ម៉ាស៊ីនបាញ់កំដៅ ១០គ្រឿង មីកំប៉ុង ៤០កេស អាកុល ៣០០លីត្រ ទឹកសុទ្ធ ១០០កេស ម៉ាស់ ៥កេស សាប៊ូកញ្ចប់ ៣០កេស និងថវិកា ១៥លានរៀល ផងដែរ ៕  អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *