ស្លាប់ម្នាក់និងរបួស៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ៤គ្រឿងនៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូ០៤គ្រឿងនិងរថយន្ត០១គ្រឿង កើតហេតុនៅថ្ងៃព្រហស្បតិ៍ទី១៦ខែមេសាឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីយប់ត្រង់ចំណុចខាងមុខមន្ទីរសម្ភព  ពិសិដ្ឋ  លើ ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល   បណ្ដាលឱ្យមនុស្សស្លាប់ ម្នាក់និង  របួសធ្ងន់០៣ ស្រាល៦នាក់។

សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកCamry (បាឡែន ) ពណ៌ទឹក មាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3326 បើកដោយឈ្មោះ ផុ ន  ថៅវរ៉ុម ភេទប្រុស អាយុ៤១ ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ ភូមិក្រពេីហាកេីត សង្កាត់ ព្រែក ឬស្សី  ក្រុងតាខ្មៅ  ខេត្ត កណ្ដាល  (ឃាត់ ខ្លួន ) រថយន្ត បើកក្នុងទិសដៅពីត្បូងមកជេីង។

លុះមកដល់ចំណុចកេីតហេតុខាងលេី ក៏បានបុកជាមួយម៉ូតូម៉ាកHonda cub ជ្រុង  ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BZ-1186អ្នកបើកម៉ូតូឈ្មោះ  សោម  ដានី  ភេទស្រី អាយុ ៤៥ឆ្នាំ  មានទីលីភូមិ ព្រែក សំរោង ៣ សង្កាត់ តាខ្មៅ  ក្រុងតាខ្មៅ  ខេត្ត កណ្ដាល រងរបួសបាក់ជេីងខាង ឆ្វេង  និង អ្នករួម ដំណើរ ពី ក្រោយ ឈ្មោះ  សាម៉េត  នី បញ្ញា  ភេទ ប្រុស អាយុ ១៧ឆ្នាំ ត្រូវ ជា កូន មាន ទីលំនៅ  ជាមួយ គ្នា រងរបួសស្រាល ដែលម៉ូតូ បើកក្នុងទិសដៅពីជេីងទៅ ត្បូង រួចបត់ ឆ្វេង ត្រឡប់ក្រោយ ។

បន្ទាប់មករថយន្តខាងលេីបានរេចង្កូតទៅបុកម៉ូតូចំនួន០៣គ្រឿង ទៀតរួមមាន ម៉ូតូ ទី១ -មានម៉ាក  Honda សង់ ប៊ិច  ពណ៌ ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 1BF-2600  អ្នកបើកម៉ូតូមិនទាន់ស្គាល់ (ស្រាវជ្រាវ តាមក្រោយ)រងរបួសធ្ងន់  បើក ម៉ូតូ មាន ទិសដៅ ពី ជើង ទៅ ត្បូង ។

ម៉ូតូ ទី២ – មានម៉ាក  Honda scoopy ពណ៌ ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 1BU-1239អ្នកបេីកម៉ូតូមានឈ្មោះ  អន  ស្រី និច  ភេទស្រី  អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិ ថ្មី  សង្កាត់ តាខ្មៅ  ក្រុងតាខ្មៅ  ខេត្ត កណ្ដាល  ស្លាប់ ពេល បញ្ជូន ដល់ មន្ទីរពេទ្យ ជ័យ ជំនះ និងអ្នករួមដំណេីរពីក្រោយ  ២នាក់  ១.ឈ្មោះ  ហ៊ាង  សុខ ហ៊ុន  ភេទស្រី អាយុ ១៤ (របួស ស្រាល )និង ២.ឈ្មោះ  ចាន់ ស្រី លក្ខ  ភេទស្រី អាយុ ១៨(របួស ស្រាល )ឆ្នាំ មានទីលំនៅ ជាមួយគ្នា បេីក ម៉ូតូ មាន ទិសដៅ ពី ជេីង ទៅ ត្បូង ។

ចំណែកម៉ូតូទី ៣ -ម៉ាក  Honda click ពណ៌ ស ពាក់ ស្លាក លេខ កណ្ដាល 1z-0344អ្នកបេីកម៉ូតូមានឈ្មោះ  តាំង  ម៉េងហុង  ភេទប្រុស អាយុ ៤៩មានទីលំនៅ ភូមិ លេខ១ក  សង្កាត់ ស្វាយ រលំ  ក្រុងតាខ្មៅ  ខេត្ត កណ្ដាល   របួសធ្ងន់ បាក់ជេីង ខាងឆ្វេង ដែលម៉ូតូ បេីក មាន ទិសដៅ ពី ជើង ទៅ ត្បូង ។ សរុបការខូតខាតម៉ូតូធ្ងន់ចំនួន ០៤គ្រឿងនិងរថយន្តធ្ងន់ចំនួន ០១គ្រឿង ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បី ចាត់ការ តាមតិវិធី។ចំពោះមូលហេតុមកពី អ្នកបើករថយន្ត បេីក បរក្នុងស្ថានភាពស្រវឹង  ចំណែកម៉ូតូ Honda cub បេីកម៉ូតូបត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *