ឯកឧត្តម អ៊ុន ចាន់ដា ចុះ សួរសុខទុក មន្ត្រី និង ពលរដ្ឋ នៅ មណ្ឌល ចក្តាឡឺស័ក កំពង់ចាម ដើម្បី បង្កើន លទ្ធភាព បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺ កូវីដ-១៩

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  អមដំណើរ ដោយ អភិបាល រង ខេត្ត  និង មន្ត្រី ពាក់ព័ន្ធ   នាព្រឹក ថ្ងៃ ទី ១៧  ខែមេសា  ឆ្នាំ ២០២១ នេះ   បានអញ្ជើញ ចុះ សួរសុខទុក្ខ មន្ត្រី ជួរមុខ  និង កងកំលាំង ប្រចាំការ  ជាពិសេស ការ គិតគូរ ចំពោះ ការ ហូបចុក  និង បញ្ហា សុខភាព  របស់ បងប្អូន ប្រជាពលរដ្ឋ  ដែល កំពុង ធ្វើចត្តាឡីស័ក  នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម  ដើម្បី បង្កើន លទ្ធភាព  បង្ការ   ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ផងដែរ  ។

ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បាន ធ្វើ ការ ណែនាំ ដល់មន្រ្ដី ពាក់ព័ន្ធ  ឲ្យ រក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបាន ម៉ត់ចត់  អំពីតម្រូវការចាំបាច់នានា  របស់ បងប្អូន ប្រជាពលរដ្ឋ  ដែល កំពុង ធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវ កង្វះខាត  ឬបញ្ហាប្រឈម  ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា ។ ដោឡែក ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ទៅ ថ្នាក់ដឹកនាំ រដ្ឋបាល ខេត្ត  ដេីម្បី សុំ គោលការណ៍ អន្តរាគមន៍  ឲ្យ ទាន់ពេលវេលា  ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិ ខេត្ត  ក៏បានអំពាវនាវដល់បងប្អូន ពលករ ចំណូលស្រុក  ក៏ដូចជា ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង ធ្វើចត្តាឡីស័ក  ធ្វើយ៉ាងណា ត្រូវ តាមដានសុខភាពជាប្រចាំ បើ មាន បញ្ហា សុខភាព មិន ស្រួល  ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ  ដែល កំពុង ប្រចាំការនៅទីនោះ ជា បន្ទាន់  ដើម្បី ឲ្យ ក្រុម ការងារ ជួយ អន្តរាគមន៍ ទាន់ពេលវេលា ។ ជាពិសេស ត្រូវ   អនុវត្ត ឲ្យ  បានខ្ជាប់ខ្ជួន ទៅ តាម ប្រសាសន៍  ណែនាំ របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ក៏ ដូច ជា ក្រសួង សុខាភិបាល  នូវវិធានការ  ៣ការពារ ៣កុំ  ដើម្បី ជៀស ផុត ពី ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *