វាយខ្នោះមន្រ្តីប៉ូលិសពាក់ផ្កាយ២ម្នាក់ និងគូកន ពាក់ព័ន្ធបំពានបំរាមរបស់អាជា្ញធររឿងជួបជុំផឹកស៊ី

 

ភ្នំពេញ : មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិពាក់ផ្កាយ២ និងបក្ខពួក២នាក់ទៀត ត្រូវប៉ូលិសខណ្ឌមានជ័យចាប់វាយខ្នោះ ខណ:ស្រែកហ៊ោកញ្រ្ចៀវ ផឹកស៊ី រាំ ច្រៀង ប៉ាតម្សៅ បំពានបំរាមរបស់អាជា្ញធរដែលមិនអនុញាតិ ឲ្យជួបជុំពាក់ព័ន្ធនៃការរីករាលដាលជំងឺកូវីដ១៩ ។ចំណាត់ការវាយខ្នោះ លោក ឧត្តមសេនីយ៍ផ្កាយ២ អ៊ុង ចាន់ធួក និងគូកននេះ បានធ្វើឡើងបន្ទាប់ ពីមានការរាយការណ៍និងបញ្ជាពីអភិបាល រាជធានី ភ្នំពេញ លោក ឃួង ស្រេង នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុច តំបន់ផ្ទះជួលលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយ កម្លាំងអន្តរាគមន៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធាន សេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួន ទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចចុះទៅដល់។របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នា ក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំង របស់ខ្លួន។ ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់ បញ្ជូនឡើង រថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *