កណ្ដាលៈប៉ូលិសស្រុកកៀនស្វាយបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសជល់មាន់នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៤៥នាទីនៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១. ឈ្មោះ វ៉ន នឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន),២.ឈ្មោះ ម៉ែង ម៉ាន់ឆាយ ហៅឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន),៣. ឈ្មោះហេង ប៉េងគង់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)និង៤. ឈ្មោះសំ សុផល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។វត្ថុតាងចាប់យកម៉ូតូចំនួន០៤គ្រឿងរួមមាន១.ម៉ាកហុងដាPCX ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GD-២១០២,២.ម៉ាកហុងដាណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BT-០២៣៨,៣.ម៉ាកហុងដាវ៉េវយួន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AS-៩៧៨០, ៤.ម៉ាកស៊ុយសូគីវីវ៉ា ពាក់ស្លាកលេខ ជ.៤៤៧៤ ភ.ព1(គ្មានខោអាវ)និង៥.ស្គុតរុំជើងសត្វមាន់ ប្រើរួច ម៉ចំនួន ៤៥ដុំ និង៦.ស្បែកជើង២គូ។ ប៉ូលិសបន្តថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ល្អថាមានករណីលេងល្បែងសុីសងជល់មាន់ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សំរោងធំ បានចុះដល់កន្លែងកើតហេតុ លេងល្បែងសុីសងខុសច្បាប់ ហេីយឃាត់ខ្លួនអ្នកលេង ល្បែងសុីសងបាន៤នាក់ និងសម្ភារៈដូចខាងលើ,ចំណែកឯអ្នកលេងផ្សេងទៀតរត់គេចខ្លួនអស់។ ចំពោះវត្ថុតាង និងជនសង្ស័យ០៤នាក់ខាងលើ យកមកសួរនាំវប៉ុស្តិ៍រដ្ឋបាលសំរោងធំ រួចបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន