មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់រវៀងម៉ូតូ២គ្រឿងបុកគ្នាក្នុងថ្ងៃចូលឆ្នាំទី២

ខេត្តកំពង់ឆ្នាំងៈ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង 2 នាក់ទៀតរងរបួសជាទម្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូ២គ្រឿងបុកគ្នា ។ករណីគ្រោះថ្នាក់ចរាចមួយនេះបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីយប់ ថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 ម្សិលមិញនៅតាមបណ្តោយផ្លូវជាតិលេខ 53 ចំណុចខាងមុខទីបញ្ជាការសឹករង ក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខណ: ម៉ូតូ 2 គ្រឿងបុកគ្នាក្នុងដំណើរច្រាស់ទិសគ្នា ។សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ ឈិន ណារ៉ូអាយុ 36 ឆ្នាំ មានទីលំនៅសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង ។ ប្រភពពីសមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី 2020ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1J. 27 37  បើកបរដោយបុរសឈ្មោះ ប៊ុន ថាន់ ភេទប្រុសអាយុ52ឆ្នាំ  ទីលំនៅភូមិម៉ុងបារាំង   សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្នុងដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក៏បានបុកជាមួយនិងម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី 2021 បើកបរដោយ ជនរងគ្រោះ ឈ្មោះ ឈិន ណារ៉ូ  ដែលមានរួមដំណើរម្នាក់ពីក្រោយផងបណ្តាលដួល យ៉ាងពេញទំហឹងធ្វលអោយជនរងគ្រោះទាំងសងខាង 3 នាក់រងរបួសជាធ្ងនធ្ង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប៉ុន្តែដោយសាររបួសធ្ងន់ពេកឈ្មោះ ណារ៉ូ ក៏បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យត្រូវបានបញ្ជូនទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ដោយឡែកមធ្យោបាយម៉ូតូទាំង 2គ្រឿងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅ អធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីផងដែរ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *