ខេត្តកំពង់ឆ្នាំង៖ រយះពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤.១៥រហូតដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២១នេះត្រូវបានគេមើលឃើញថានៅតាមបណ្តាផ្លូវជាតិនិងផ្លូវក្នុងខេត្តនិងទីវត្តអារាមទីសារធារណះរមណីយដ្ឋានផ្សេងៗមានសភាពស្ងប់ស្ងាត់ការចរាចឆ្លងកាត់ទៅមកគ្រាដែលបនរជាពលរដ្ឋបានរួមគ្នាអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តដើម្បីចូលរួមអនុវត្តការពារទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវិដ១៩ ។ បុរសម្នាក់រត់ម៉ូតូកង់បីនៅខាងមុខមន្ទីពេទ្យខេត្តបាននិយាយអោយដឹងថារយះពេលប៉ុន្មាថ្ងៃនៃការផ្ទុះឡើងនៅការឆ្លងរីករាលដានៃជម្ងឺកូវិដ១៩មកនេះស្ងាត់គ្មានមនុស្សទៅណាមកនោះឡើយដោយសារខ្លាចជម្ងឺនេះឆ្លងផងដែរ ។ នៅថ្ងៃទី១៦មេសារ២០២១នេះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានឈរជើងនៅតាមបណ្តាគោលដៅផ្សេងៗ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយដើម្បី ធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ ចេញ-ចូល ឆ្លងកាត់ព្រំប្រទល់ ។ ដោយឡែកការត្រួតពិនិត្យនិង បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួច ឆ្លងកាត់បង្កប់មនុស្ស នៅក្នុងរថយន្ត ដើម្បីបម្លាស់ទី ទៅកាន់បណ្តាខេត្តនានាដោយអនុវត្ត តាមសេចក្តីសម្រេចលេខ៤៤ សសរ របស់ រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រខេត្តត្រូវគេមើលឃើញនៅតែបន្ត ។ នៅតាមគោលដៅនីមួយៗកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានត្រួតពិនិត្យ ចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត និងក្នុងភូមិសាស្ត្រផ្សេងៗ។ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមឈួរច័ន្ទឌឿន កន្លងទៅបានធ្វើការអំពាវនាវដលើបងប្អូន ប្រជាពលរដ្ឋទាំងអស់ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ ៕អ្នកស្រីសានផល្លា