លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារនាំយកសម្ភារៈនិងថវិការមួយចំនួនឧបត្ថម្ភដល់អ្នកជាប់ពន្ធនាគារខេត្តព្រះវិហារ

ព្រះវិហារៈនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះលោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឪវាទបានយកសម្ភារៈព្រមទាំងថវិកាមួយចំនួនទៀតដើម្បីឧបត្ថមដល់ដែលអ្នកជាប់ពន្ធនាគារតាមរយៈប្រធានពន្ធនាគារ ដើម្បីចាត់ចែងការងារទូរទៅក្នុងពន្ធនាគារ។
ក្នុងឱកាសនោះដែលលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានថ្លែងកោតសរសើរដល់ លោកប្រធានពន្ធនាគារដែលបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការ ការពារ ជម្ងឺឆ្លងដ៏កាចសាហាវ កូដវីដ១៩ តាមវិធានការ៣ការពារនិង៣កុំរបស់រដ្ឋាភិបាល ដែលបានដាក់ចុះហើយលោកសន្យាថានឹងគៀងគរ ជួយបន្តទៀតដល់ពន្ធនាគារ។
គួរបញ្ជាក់ផងដែរថាអ្នកទោសដែលជាប់ពន្ធធនាគារមានចំនួន៤៤៤នាក់ក្នុងនោះមានស្រីចំនួន៤២ នាក់ ហើយសម្ភារៈដែលបានយកមកឧបត្ថម្ភដល់ពន្ធនាគារខេត្តនៅពេលនេះរួមមាន ម៉ាស់ ទឹកស៊ីអ៊ីវ ស្ករអំបិលនិងថវិការចំនួន១៦០០០០០រៀលផងដែរ៕អត្ថបទដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *