ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដល់កងកម្លាំងឈរជើងតាមគោលដៅនីមួយៗ

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួង ការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ព្រមទាំងអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អញ្ជើញចូលរួមចុះពិនិត្យ សាកសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលឈរជើងប្រចាំការនៅព្រំប្រទល់ខេត្តប៉ៃលិន បាត់ដំបង ទាំង៦គោលដៅ ។

នៅក្នុងកិច្ចចុះពិនិត្យសួរសុខទុក្ខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់កងកម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើងនៅតាមគោលដៅនីមួយៗខាងលើ ៖ គឺសូមឱ្យសមត្ថកិច្ចទាំងអស់ មានការយកចិត្តទុកដាក់ក្នុងការរឹតបន្តឹងបន្ថែម តាមគោលដៅរបស់ខ្លួន ដោយមិនត្រូវឱ្យកម្មករ ដែលលួចធ្វើដំណើរពីភ្នំពេញ និងខេត្តប្រឈមមួយចំនួន មកខេត្តប៉ៃលិន តាមម៉ូតូនាពេលយប់ ត្រូវរាយការណ៍បន្ទាន់ ដើម្បីឃាត់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ទើបអនុញ្ញាតឱ្យជួបជុំក្រុមគ្រួសារ ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីរក្សាកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយត្រូវអនុវត្តតាមអនុសាសន៍ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាលដែលដឹកនាំដោយសម្តេចតេជោ សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ក៏ត្រូវឱ្យកងកម្លាំងទាំងអស់ លាងដៃនឹងទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាស ជាប់ជានិច្ច ដើម្បីរក្សាការខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ ។

ចំណែកលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានមានប្រសាសន៍ថា ៖ ខណៈពេលបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ ត្រូវឱ្យសមត្ថកិច្ចមានការយោគយល់ដល់កសិករ ដែលនៅតំបន់ជាប់ព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន កំពុងប្រមូលផលបន្លែ កសិផល ដូចជា ផ្លែស្វាយ ផ្លែម្នាស់ ជាដើម ត្រូវអនុញ្ញាតឱ្យគាត់ចេញចូល ដោយគ្រាន់តែពិនិត្យមើលអត្តសញ្ញាណប័ណ្ណ ស្ទង់កំដៅ បាញ់ទឹកអាល់កុល ឬជែល ពាក់ម៉ាស ដល់អ្នកបើកបរ និង ព្រូ ដើម្បីជៀសវាងការជំងឺកូវី ដ១៩ផងដែរ ។

សូមបញ្ជាក់ថា ៖ ក្នុងការចុះសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងតាមគោលដៅនីមួយៗ ទទួលបាន ដូចជា ម្ហូប អាហារ មី និង ទឹកសុទ្ធ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕ អត្ថបទដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *