ខេត្តស្វាយរៀង៖ក្មេងស្ទាវម្នាក់ស្រវឹងស្រាអត់ព្រមទៅដេកទេបែរជាដើរគុបកញ្ចក់រថយន្តបណ្តាលអោយបែកកញ្ចក់ខាងក្រោយផ្នែកខាងស្តាំត្រូវសមត្ថកិច្ចវ៉ៃខ្នោះបានភ្លាមៗផងដែរ។
ករណីគុបរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទីនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២១នៅត្រង់ចំណុចភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៍.ស.សេរីឆ្នាំ២០០៣.ពាក់ស្លាកលេខ ស្វាយរៀង2A.2038បើកបរដោយឈ្មោះ ភោគ.បូរ៉ាក ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លាងរថយន្ត រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងដែលយកនំចំណីទៅជួនម្តាយក្នុងពិធីចូលឆ្នាំថ្មីនៅភូមិ ប្រសូតិទី១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថា៖លុះត្រឡប់មកវិញដល់ត្រង់ចំណុចខាងលើស្រាប់តែមានក្មេងស្ទាវបានយកគល់អូសចំនួន២កុំណាត់មកគុបលើរថយន្តខាងលើបណ្តាលអោយបែកកញ្ចក់ខាងក្រោយផ្នែកខាងស្តាំខ្ទេចអស់មួយចំហៀង។
ក្រោយពីយកគល់ឈើគុបទៅលើរថយន្តគេរួចមកសមត្ថកិច្ចយើងក៏ឃាត់ខ្លួនបានភ្លាមៗជនបង្ករមានឈ្មោះ រាជ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ លៀប.ឃុំ កណ្តៀងរាយ.ស្រុក ស្វាយទាប ខេត្តស្វាយរៀងចាត់ការតាមផ្លូវច្បាប់។
*ដោយមូលហេតុ* ឈ្មោះខាងលើស្រវឹងស្រា។អត្ថបទដោយ សាយ ហ្គន