អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ កុំនាំគ្នាសម្រុកទៅផ្សារទិញម្ហូប និងឥវ៉ាន់ដែលមានមនុស្សកកកុញ

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកជំទាវអភិបាលខេត្ត បានអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន នៅលើផេក (Sreymom Ban) ៖ ថា “នាងខ្ញុំសូមអំពាវនាវ បងប្អូនទាំងអស់គួររក្សាភាពស្ងប់ស្ងៀម  កុំនាំគ្នាសម្រុកទៅផ្សារដែលបង្កេីត

បានជាភាពកកកុញមនុស្សច្រើន  ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូន ក្នុងការឆ្លងវីរុសកូវីដ-១៩  ។  បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩  បានគ្រប់ពេល នៅពេលដែលនៅកន្លែង ប្រជ្រៀតគ្នាខ្លាំងពេកនោះ  ឬកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង   ហើយមិន មានពាក់ម៉ាស និងលាងដៃញឹកញាប់ទេនោះ ទេ ។  សូមត្រូវចងចាំថា  វីរុសកូវីដ-១៩  សប្បាយចិត្តខ្លាំង  ចូលចិត្តខ្លាំង  និងពេញចិត្តជាទីបំផុត  ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត  បានយ៉ាង ងាយស្រួលដោយមិនមានរបាំងហាមឃាត់ ឬសម្លាប់វីរុសដ៏សាហាវនេះ  សុំជឿជាក់លើវិធានការរបស់ រាជរដ្ឋាភិបាល  ដែលមានការគិតគូរត្រឹមត្រូវ  និង មិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ   ។

សូមបន្តចូលរួមអនុវត្តវិធានការ  (៣ការពារ  និង ៣កុំ  +  ចចាក់វ៉ាក់សាំងការពារកូវីដ-១៩) ហេីយ ចូលឆ្នាំនៅផ្ទះ  ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩  ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន  សុខភាពគ្រួសារខ្លួន  និងដេីម្បីសហគមន៍យេីង ទាំងមូល ផងដែរ  ៕  ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *