មុនចូលឆ្នាំថ្មីតែមួយថ្ងៃមីនតោនមួយគ្រាប់បាន ផ្តាច់សង្ខាបុរសអ្នកបើកត្រាក់ទ័រភ្ជួរដីម្នាក់ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

បាត់ដំបងៈ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងូដោយសារតែបើកត្រាក់ទ័រភ្ជួដីចំការ ជាន់ពីលើគ្រាប់ម៊ីនតោនដែលនៅសេសសល់ពីសម័យសង្រ្គាម ហេតុការនេះបានកើតឡើង ម៉ោងប្រមាណ៣ ៣០នាទីរសៀលថ្ងៃទី ១៣  ខែមេសា ឆ្នាំ២០ ២១ស្ថិតនៅចំណុចអារី ភូមិតានួត ឃុំព្រះផុសស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បុរសដែលរងគ្រោះមាន ឈ្មោះស៊ឹម ស៊ូ ភេទប្រុស អាយុ៥២ឆ្នាំ រស់ នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលរូបគាត់បានមកភ្ជួរដីចំការ ឱ្យឪពុកក្មេកនៅចំណុចកើតហេតុខាងលើ ហើយក្នុងពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដី  បានកិន ពីលើគ្រាប់មីនតោនមួយគ្រាប់ដែលកប់ក្នុងដី  ហើយបណ្ដាលឱ្យផ្ទុះឡើងភ្លាមៗ និងធ្វើឱ្យអ្នកបើកបរ រងរបួសធ្ងន់ធ្ងរ និងបានស្លាប់បាត់ បង់ជីវិតនៅពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាព  រីឯត្រាក់ទ័រត្រូវបានក្រឡាប់ខូចខាតជាទម្ងន់  ។ លោកវរសេនីយ៍ឯក  ប៉ាង  ហៀង  ជាអធិការនគរ បាលស្រុក គាស់ក្រឡ  បានបញ្ជាក់ថា ចំណុចកើត  ហេតុនេះជាអតីតសមរភូមិក្តៅពីសម័យសង្រ្គាម ប្រយុទ្ធគ្នា   ហើយដីដែលគាត់បានភ្ជួររាស់នៅពេល នេះគឺជាដីថ្មី  ដែលឪពុកក្មេករបស់កាត់ទើប កាប់រានថ្មីហើយចាប់ផ្តើមភ្ជួររាស់ជាលើកដំបូង  ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។ លោកអធិការបន្តថា  លោកប្រាកដក្នុងចិត្តថា  នៅចំណុចនោះពិតជា នៅ  មានគ្រាប់មីន បង្កប់ក្នងដីនៅច្រើន  ព្រោះកន្លងទៅខាងអង្គភាពជំនាញCMAC មិនទាន់បានធ្វើការរុករក  បោសសំអាតនៅឡើយទេ  ហើយ បញ្ហានេះ លោកនឹងរាយការណ៍ជូនអង្គភាព CMAC ដើម្បីបានជ្រាបនិងជួយអន្តរាគមន៍លើ បញ្ហានេះ។ទោះជាយ៉ាងនេះក្តីលោកអធិការសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះសូមមេត្តាប្រុងប្រយ័ត្នជាប់ជាប្រចាំចំពោះករណីនេះផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *