បញ្ចប់ជម្លោះជាមួយប្តីដោយយកដែកមុតស្រួច មកចាក់ចំទ្រូងប្ដីបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីជាប្រពន្ធ យកមកសាកសួរបន្ទាប់ពីមានជម្លោះជាមួយប្ដី ហើយបានប្រើហិង្សាយកដែកមុតស្រួចមកចាក់ចំដើមទ្រូងប្តីបណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិ ឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពអ្នកភូមិនៅកន្លែងកើតហេតុបានឱ្យដឹងថា: ជនរងគ្រោះជាប្ដីបានផឹកស្រាស្រវឹងហើយក៏បានមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួន យ៉ាងខ្លាំងរហូតដល់ផ្អើលអ្នកភូមិហើយស្ត្រីជាប្រពន្ធក៏បានដើរមករករឿងឈ្លោះប្រកែកគ្នា ហើយខណៈនោះស្រាប់តែយកដែកមុតស្រួច មកចាក់ចំទ្រូងប្ដីបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ សុខ សារ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ ធឹម សំណាង ហៅធុង អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែជនសង្ស័យជាប្រពន្ធ និងជនរងគ្រោះពេលផឹកស្រាស្រវឹងគឺតែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំស្ទើរតែរាល់ថ្ងៃទៅ ហើយ ។ សពក្រោយពីសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួច បានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕អត្ថបទ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *