កណ្តាល ៖ បុរសអ្នកបើកបរ រថយន្ត យី ឌុ បពាក់ ស្លាក លេខ« ខម »មួយ គ្រឿង ត្រូវ សមត្ថកិច្ច កងរាជអាវុធហត្ថចាប់ វ៉ៃ ខ្នោះ ក្រោយ ឆែកឆេរ រក ឃើញ មាន បង្កប់ ជនជាតិ ចិនប្រុស-ស្រី ២ នាក់នៅ ក្នុង រថយន្ត ដែលនេះជាសកម្មភាពប្រឆាំងនឹងបម្រាមរបស់រាជរដ្ឋាភិបាលដែលកំពុង ហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បីបង្ការ ជំងឺឆ្លង កូ វី ដ -១៩ ។
ហេតុការណ៍ខាងលើនេះបាន កើតឡើងនៅ ស្រុក លើក ដែក ខេត្តកណ្ដាល តាំងពី ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ តែទើបនឹងបែកធ្លាយដឹកមកដល់អ្នកសារព័ត៌មាននាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
ប្រភពបឋមបានឱ្យដឹងថា អ្នកបើកបរ រថយន្ត យី ឌុ ប « ខម »សមត្ថកិច្ចមិនទាន់ ប្រាប់ពីអត្តសញ្ញាណ នៅឡើយ បាន បង្កប់ លួចដឹក ជនជាតិ ចិនប្រុសស្រី ២ នាក់ ( ដើម្បី ប្រាក់ ) ពី ភ្នំពេញ ទៅ បា វិត ។លុះ មក ដល់ ស្រុក លើក ដែក ក៏បានបើកបុក បា រ៉ា ស់ សមត្ថកិច្ច បន្ត ឆ្លងស្ពាន អ្នក លឿងចូល ទៅ ដល់ ទឹកដី ព្រៃវែង ត្រូវ បានសមត្ថកិច្ច ខាង ព្រៃវែង ចាប់ ជាប់ ប្រគល់ឱ្យទៅ ខាង អាវុធហត្ថខេត្តកណ្តាល វិញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕អត្ថបទដោយ ភាវុន