ស្នងការខេត្តកណ្តាលអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅព្រំប្រទល់ខេត្តកណ្តាលនិងតាកែវ

កណ្តាល៖រសៀលថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យគោលដៅហាមឃាត់ការធ្វើដំណើរ ចេញ-ចូល របស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួនពីរគោលដៅ រួមមាន៖

-គោលដៅទី១: ឈរជើងនៅផ្លូវជាតិលេខ២ ចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។

-គោលដៅទី២ : ឈរជើងនៅផ្លូវជាតិលេខ៣ ចំណុចភូមិជីមៅ ឃុំត្បែង ស្រុកកណ្តាលស្ទឹង (ខាងត្បូងជាប់ព្រំប្រទល់ស្រុកបាទី  ខេត្តតាកែវ  ខាងលិចជាប់ព្រំប្រទល់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ)។

អនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្រ្ត នៃខេត្តមួយទៀត៕អត្ថបទដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *