បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងគោយន្តបុកជាមួយនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងគោយន្តកន្ត្រៃបុកជាមួយនិងម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅ វេលាម៉ោង៦និង ១០នាទីថ្ងៃទី១២មេសា២០២១នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦និង៩៧ចំណុចខាងមុខតូបលក់ដូររបស់ឈ្មោះ ចាន់ឈីង ភេទស្រីដែល.ស្ថិតក្នុង ភូមិ.ស្មែតឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបាននិយាយអោយដឹងថាករណីគ្រោះថ្នាក់ចរាចរខាងលើនេះបានបង្កឡើងរវៀងអ្នកបើកបរគោយន្តកន្ត្រៃដែលមិនស្គាល់អត្តសញ្ញាណបើកបរឆ្លងកាត់ផ្លូវជាតិទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ទឹកក្រូចគ្មានស្លាកលេខប់កបរដោយឈ្មោះ មូលឆូយ ភេទប្រុស អាយុ៧១ឆ្នាំរសនៅក្នុងភូមិឡទឹកត្រី សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ក្នុងទិសដៅពីកើតទៅលិចបណ្តាលអោយ អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងហេតុ ។ដោយឡែកក្រោយពេលកើតហេតុអ្នកបើកបរគោយន្ត កន្ត្រៃបានរត់គេចខ្លួន បាត់បន្សល់គោយន្តកន្ត្រៃនៅកន្កែងកើតហេតុ ។ក្រោយពេលកើតហេតុសាកសពត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនគ្រួសាតសាច់ញ្ញាតិនៃយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកសម្ភារះគោយន្តកន្ត្រៃនិងម៉ូតូត្រីវបានសមត្ថកិច្ចនគបាលមូលដ្ឋាននាំយកមករក្សាទុករងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *