រាយខ្សែភ្លើងឆក់ត្រីក្នុប្រឡាយមិនប្រយ័ត្នបណ្តាលអោយឆក់ខ្លួនឯងស្លាប់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖បុរសអាយុ៥៤ឆ្នាំម្នាក់ស្លាប់ចោលប្រពន្ធកូនខណៈដែលរាយខ្សែភ្លើងដើម្បីឆក់ត្រីហើយមិនប្រយ័ត្នបណ្តាលអោយឆក់ខ្លួនឯងស្លាប់ភ្លាមៗ។ករណីឆក់ខ្សែភ្លើងស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ១៥នាទីថ្ងែទី១៣ខែមេសាឆ្នាំ២០២១នៅភូមិ បុស្ស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។យោងតឆមសមត្ថកិច្ចបានឲ្យដឹងថា៖ដោយមានប្រជាពលឈ្មោះ សៅ ធី ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិ បុស្ស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀងបានតេ តាមរយៈទូរស័ព្ទលេខ០៩៧ ៧៣៤ ២៤៤១បានរាយការណ៍មកនាយប៉ុស្តិរដ្ថបាល ឃុំស្វាយតាយានថា៖មានកណីរាយខ្សែភ្លើងឆក់ត្រីបណ្តាលអោយឆក់ខ្លួនឯងស្លាប់។ប្រភពបានបន្តទៀតថា៖ក្រោយពីបានទទួលពត៌មានភ្លាមសមត្ថកិច្ចជំនាញ់អធិការស្រុកកំពង់រោទិ៍បានសហការណ៍ជាមួយប៉ុស្តិរដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពស្វាយតាយាន បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ។បន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យរួចមកបាឃើញថាជនរងគ្រោះខាងលើមានឈ្មោះ សៅ ហន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិ បុស្ស ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងបានតខ្សែភ្លើងចេញពីផ្ទះរបស់ខ្លួនទៅក្នុងប្រឡាយទឹកខាងត្បូងផ្ទះចម្ងាយប្រហែល៤៥ម៉ែត្ររួចដើម្បីឆក់ត្រីតែអកុសលត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្តាលអោយស្លាប់នៅក្នុងប្រឡាយទឹកតែម្តងដែលប្រពន្ធឈ្មោះ ភឹម សាវ៉ន់ អាយុ៤៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុធ្វេសប្រហេសខ្វះការប្រុងប្រយត្ន័។

You might like

Leave a Reply

Your email address will not be published. Required fields are marked *