ព្រះវិហារ៖នៅថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារចេញសេចក្តីប្រកាសស្តី ពីរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១ករណីក្នុង ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
យោងតាមលទ្ធផលវិភាគសំណាកពីមន្ទីរពិសោធន៍ជាតិ(NIPH)បានបង្ហាញអ្នកលទ្ធផលវិជ្ជមានកូវីដ ១៩ ចំនួន១ករណីដែលជាករណីឆ្លងរីករាលដាលក្នុងសហគមន៍២០កុម្ភះ ដែលមានឈ្មោះ កែវ ឧស្សាហ៍ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សូមអានសេចក្តីប្រកាសដូចខាងក្រោម៖