ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ -១៩

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ  ទី១៣ ខែមេសា   ឆ្នាំ២០២០១ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានអញ្ជេីញផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ  ១៩  ដល់នាយ  នាយរងអាវុធហត្ថទូទាំងខេត្ត ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក  លោកស្រីមេបញ្ជាការរង  លោក នាយរងសេនាធិការដ្ឋាន  លោកប្រធានមន្ទីរ ទាំង៧  ផងដែរ។

ថ្លែង នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី  មេបញ្ជាការ  បានកោតសរសេីដល់នាយទាហាន  នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ  ថែទាំសុខភាព  ការធ្វេីអនាម័យ សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ -១៩  ។ លោកមេបញ្ជាការ  បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស កងរាជអាវុធហត្ថខេត្ត  ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន ម្នាក់ៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាចុងក្រោយ  លោក ឧត្តមសេនីយ៍  មេបញ្ជាការ  ផ្ដាំផ្ញើ   និងជូនពរដល់នាយទាហាន  នាយទាហានរងទាំងអស់ ជៀសផុត ពីជំងឺកូវីដ-១៩ មានសុខភាពល្អ  មានសុភមង្គលក្នុងគ្រួសារ  គ្រួសារ រកស៊ីទទួលទានមានបាន គ្រប់ៗគ្នា  ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឱ្យធ្វើ៕អត្ថបទ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *