ស្រអែមលាក់ខ្លួនខំពួនធ្វើឆ្នាំងឥឡូវចេញមុខឈរទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិហើយ

ខេត្តកំពង់ឆ្នាំងសមិទ្ធិផលថ្មីមួយទៀតដែលតាមរយៈអាជ្ញាធរខេត្តកំពង់ឆ្នាំងនិងក្រសួងសាធារណៈការបាននិងកំពុងកសាងរូបសំណាកស្រីស្រសស្រអែមលាក់ដែលធ្លាប់តែពួនធ្វើឆ្នាំងឥឡូវនេះបានចេញមុខឈរយ៉ាងស្រស់សង្ហានៅវង្វង់មូលផ្លូវបែកជាបួនស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរដើម្បី ទទួលស្វាគមន៍រក្សទាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលនេះគឺជាការអភិវឌ្ឍន៍ថ្មីស្រឡាងមួយទៀត លើវិស័យគមនាគមន៍ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចតេជោហ៊ុនសែ ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា ។ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា នារីស្រស់ស្រអែមដែលកំពុងឈរធ្វើឆ្នាំងនេះគឺជា អត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំងដែលប្រជាកសិករភាគច្រើននៅក្នុងស្រុករលាប្អៀរ បានប្រកប មុខរបរធ្វើក្អមឆ្នាំង  ដែលជាការអភិរក្សស្នាដៃមរបស់ដូនតាខ្មែរ ទុកឲ្យកូនចៅជំនាន់ក្រោយ ប្រកបមុខរបស់នេះបន្តទៀតដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ។ រូបសំណាកស្រីស្រស់ ធ្វើឆ្នាំងខាងលើនេះបានកសាងឡើងនៅចំណុចផ្លូវបំ បែកជាបួនជាប់ផ្លូវចូលទៅព្រលានយន្តហោះឃុំពង្រ ដែលកំពុងកសាងបានប្រមាណ៧៥ ភាគរយហើយ ។ ចំណែកផ្លូវថ្មីខាងលិចប៉ែកខាងត្បូងនៃរូបសំណាកនេះ គឺជាផ្លូវថ្មីមួយខ្សែទៀតមាន ប្រវែងប្រមាណជាង 10 គីឡូម៉ែត្រ ដែលប្រមុខរាជ រដ្ឋាភិបាលបានកំពុងឲ្យក្រសួងសា ធារណការកសាងផ្លូវវាងក្រុងមួយខ្សែបែកចេញពីចំណុចរូបសំណាកនេះទៅកាន់ចំណុចប្រសព្វ ផ្លូវចូលវត្តបាញ់ឆ្គោលស្ថិតឃុំជ្រៃបាក់ស្រុករលាប្អៀរ ដើម្បីធ្វើចរាចរណ៍វៀងទីក្រុងកំពង់ឆ្នាំង បញ្ចៀសការធ្វើចរាចរណ៍កុំឲ្យកកស្ទះ ក្នុងពេលផ្លូវជាតិលេខ៥កសាងរួចរាល់ជា ស្ថាពរនៅក្នុងឆ្នាំខាងមុខនេះ។ដោយឡែកនៅផ្លូវប្រសព្វមុខផ្លូវចូលវត្តបាញ់ឆ្គោលខាងលើនេះតាមរយៈអាជ្ញាធរខេត្ត ក្រសួងសាធារណៈការក៏បានកសាងរូប សំណាកឆ្នាំងមាសដ៏ធំមួយផងដែរ ដើម្បីជានិមិត្តសញ្ញាបញ្ជាក់ថា មកដល់ចំណុចនេះគឺជាទឹកដីចុះណាស់នៃរឿងព្រេង ពីបូរាណរិទ្ធិសែន នាងកង្រី ទឹកដីខេត្តកំពង់ឆ្នាំង ។

សមិទ្ធិផលថ្មីខាងលើនេះបានបញ្ជា ក់ឱ្យដឹងថា  ក្រោមការដឹកនាំដ៏ឈ្លា សវៃរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុ ជាបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលធ្វើឱ្យគ្រប់បណ្ដាខេត្តនិងទីជនបទនានាប្រែប្រួលមុខមាត់ថ្មីគួរជាទីមោទនៈ ។

 

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ ឆ្នាំងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការដឹកនាំដ៏ ឈ្លាស វៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាពិ សេសក្នុងដំណាក់កាលទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ19 ក្នុងពេលបច្ចុប្បន្ននេះ ។ប្រជាពលរដ្ឋទាំងអស់សូមប្ដេជ្ញាអនុវត្តឲ្យបាន នូវវិធានការរបស់ក្រសួងសុខាភិ បាលនិងអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលគឺ 3កុំ និង 3 ការពារដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវី19 កុំឲ្យរាលដាលចូលក្នុងសហគមន៍ ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *