ខេត្តកំពង់ឆ្នាំង:មនុស្សប្រុសស្រីក្មេងចាស់៦នាក់រងគ្រោះដោយសារនាំគ្នាហូបត្រីប្រៃបណ្តាលអោយពុល ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតនៅវេលម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១២មេសា២០២១ ម្សិលមិញស្ថិតក្នុងភូមិជីពូកឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះដោយសារនាំគ្នាហូបត្រីប្រៃបណ្តាលអោយពុលនោះមានក្មេងចាស់ប្រុសស្រីសគ្នា៦នាក់ ១ ឈ្មោះ ចែមសារិន ភេទេប្រុសអាយុ២៦ឆ្នាំ ២ ឈ្មោះបឿនពុទ្ធារះ ភេទប្រុស អាយុ២ឆ្នាំ ៣ ឈ្មោះ អោកសុភាព ភេទស្រីអាយុ ២២ឆ្នាំ ៤ ឈ្មោះ អៀមស្រីគា ភេទស្រី អាយុ ៣៥ឆ្នាំ ៥ ឈ្មោះ អៀមពិ ភេទស្រី អាយុ២៥ឆ្នាំ ៦ ឈ្មោះ ឡឹកពក ភេទស្រី អាយុ៦៩ឆ្នាំតងគ្រោះធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តផងដែរ ហើយអ្នកទាំង៦រសនៅក្នុងភូមិឃុំស្រុកកើតហេតុជាមួយគ្នា ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងបន្ថែមទៀតថានៅមុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ឈ្មោះ សៅជា អាយុ៥៩ឆ្នាំរសនៅជាមួយគ្នាបានយកត្រៃប្រៃធ្វើជាម្ហូបយកទៅ ប្រគេនចង្ហាន់ព្រះសង្ឃ នៅវត្តវិហ៊ាបិតមាសក្រោយសល់ពីចង្ហានលោកក៍បានគ្នាប្រមូលដសក់ចានយកមកផ្ទះដើម្បីទុកហូបស្រាប់តែនៅវេលាម៉ោង៣និង៣០នាទីរសៀលក៍ភ្ញាក់ផ្អើលថាមានការពុលតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗក្រុមគ្រួសារបាននាំគ្នាដឹកទាំងយប់យកមកមណ្ឌល់សុខភាពស្រុកទឹកផុសដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរតែក្នុងចំណោម៦នាក់មានម្នាក់ធ្ងន់ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តផងដែរ តែស្ថានភាពបែបណាគេនៅមិនទាន់ដឹងនៅឡើយទេ ៕ អ្នកស្រីសានផល្លា