យុទ្ធនាការចាក់វ៉ាក់សាំងជូនគ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ

ព្រះវិហារ៖នៅព្រឹក ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២០១នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញជាគណៈអធិបតីសំណេះ សំណាលសួសុខទុកដល់ គ្រួសារកងទ័ព ក្នុងពិធីទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនគ្រួសារកងទ័ពទាំងមូល ចំណុះអោយកម្លាំងតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ស្ថិតនៅ ទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះហារ។

ឯកឧត្តមមេបញ្ជាការ មានប្រសាសន៍ទៅកាន់ គ្រួសារកងទ័ពទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះសូមកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ឲ្យបានត្រឹមត្រូវ។ ឧត្តមមេបញ្ជាការក៏បានសម្តែងនូវការគោរពដឹងគុណជានិច្ចចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល និងគ្រប់ពេលវេលា សម្តេច បានយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាជាតិកម្ពុជា ជាក់ស្តែង សម្តេចបានស្វះស្វែង គ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា គ្រួសារកងទ័ពនាពេលនេះ៕

ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរដល់បងប្អូនគ្រួសារទ័ពទាំងអស់នៅពេលដែលបានចាក់វ៉ាំក់សាំង រួចហើយសូមអោយធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងសូមអោយរក្សានូវអនាម័យអោយបានជាប់ ជាប្រចាំនិងគោរពតាមគោលការណ៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលដាក់ចុះផងដែរ។

ជាចុងក្រោយបងប្អូនដែលជាក្រួសារទ័ពក៏បានសម្តែងនូសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលពួកគាត់បានមកទទួលចាក់វ៉ាក់សាំងគ្រប់ៗគ្នា​ពួកគាត់ក៏បានសម្តែងនូវការដឹងគុណចំ ពោះប្រមុខរាចរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេចោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសុខទុក្ខនិង សុខមាលភាំពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ៕អត្ថបទ សេង ពិសិដ្ឋ

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *