ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មានមនុស្សប្រុឹស្រី២នាក់បានរងរបួសធ្ងន់ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអ្នកបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ បើកបរមិនប្រកាន់ស្ដាំទៅយបុកម៉ូតូមួយគ្រឿងទៀតម៉ាកស្កូបពីពេគទំហឹងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់២នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលឆម៉ោង១៧ៈ២៨នាទីថ្ងៃ ចន្ទ ០១ កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១នេះនៅលើផ្លូវលេខ ៣១៤C ស្ថិតក្នុងភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ។
យោងតឆមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1C2804 បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ុន គង់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ តាមុំ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូងពាក់មួកសុវត្ថិភាព។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាហលើក៏រ៉េចង្កូតទៅម៉ូតូមួយគ្រឿងទៀត ម៉ាក ស្កូបពី ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង 1Q 7658បើកបរដោយនារីម្នាក់ឈ្មោះ យិន មីនា ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បាសាក់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នក បើកបរទាំងរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំពោះមធ្យោបាយទាំំង២យកមករក្សាទុកនៅអធិការក្រុង ស្វាយរៀងរង ចាំដោះស្រាយគ្នានៅពេលក្រោយ មូលហេតុ : អ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ មិនប្រកាន់ស្ដាំ ។