ស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការគ្រថ្នាក់ចរាចរវៀងរថយន្តបុកពីក្រោយម៉ូតូ

ខេត្តកំពង់ឆ្នាំង:ស្ត្រីម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការគ្រថ្នាក់ចរាចរវៀងរថយន្តបុកពីក្រោយម៉ូតូ

ហេតុការនេះបានកើតឡើងនៅវេលាម៉ោងម៉ោង៧និង១៥នាទីយប់ថ្ងៃទី១២មេសាឆ្នាំ២០២១នៅលើកំណាត់ផ្លូវកៅស៊ូក្នុងខេត្ត ចំណុចខាងមុខវត្តយាយទេពដែលស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការខាងលើនេះបានអោយដឹងថាស្ត្រីរងគ្រោះឈ្មោះ ឡាយញ៉ អាយុប្រមាណជា៥៩ឆ្នាំមានប្តីឈ្មោះ ហ៊ីងគឹមលាង អាយុប្រមាណ៦០ឆ្នាំរស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ២នាក់ប្តីប្រពន្ធជិះឌុបគ្នាទិសដៅពីកើតទៅលិចទិសដៅស្របទិសគ្នាជាមួយនិងរថយន្ត CRVពណ៍សពាក់ស្លាកលេខ PP.2A.2821 អ្នកបើកបរមិនត្រូវបានគេអោយស្គាល់ ឈ្មោះទេបានមកបុកពីក្រោយគ្រាដែលម៉ូតូស៊ីញ៉ូបត់ចូលផ្ទះខាងស្តាំដៃបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្ត ម៉ូតូរងការខូចខាតផ្នែកក្រោយស្រាល។ប្រភពនៅកន្លែងកើតហេតុបានអោយដឹងទៀតថាអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងនិងបានសម្លុតគម្រាមកំហែងសមត្ថកិច្ចនគបាលមូលដ្ឋានទៀតផង ។

បច្ចុប្បបន៍រថយន្តបង្កខាងលើនិងម៉ូតូត្រូវបានសមត្ថកិច្ចនគបាលក្រុងនាំយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំងរង់ចាំធ្វើការដោះស្រាយតសនិតិវិធីផងដែរ ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *