ខេត្តកំពង់ឆ្នាំងៈស្នងការនគបាលខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ទោខូវ លី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់កងកម្លាំងដែលឈរជើងតាមគោលដៅនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះដើម្បីធ្វើការទប់ស្កាត់ការធ្វើដំណើរឆ្លងខេត្តក្នុងឧិកាស់បុណ្យចូលឆ្នាំងខាងមុខ ។
នៅក្នុងឱកាសនោះស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោខូវ លី បានថ្លែងកោតសរសើរដល់មន្ត្រីនគរបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អវត្តបានយ៉ាងល្អប្រសើរ តាមសេចក្តីសម្រេចលេខ៤៤ សសរ របស់រាជរដ្ឋាភិបាល ក្នុងការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា កម្លាំងដែលឈរជើងនៅគោលដៅព្រំប្រទល់ខេត្តមាន០៧ គោលដៅ និង កងកម្លាំងដែលប្រចាំការតាមគោលដៅមណ្ឌលចត្តាឡីស័កមានចំនួន ០៤មណ្ឌល ។
ក្នុងនោះលោកស្នងការបានឧត្ថម្ភទឹកសុទ្ធចំនួន៥៥កេះ,មីចំនួន៥៥កេះ,ត្រីខចំនួន៥៥កេះ,ទឹកក្រូចចំនួន៥១កេះ និង ម៉ាស់ចំនួន៥៥ប្រអប់៕អ្នកស្រីសានផល្លា